(វីដេអូ) ទិដ្ឋភាព ស្រីអូន ទៅបុណ្យស-ពប្ដីឃើញហើយរំជួលចិត្ត ពេលចូលអាចដើរបាន តែពេលចេញទាល់តែមានអ្នកបី
ដូចមហាជនបានជ្រាបមកហើយ ចាប់តាំងពីថ្ងៃធ្វើអត្តឃាតរបស់ឧកញ៉ា ឈាង រ័ត្ន រហូតដល់ការរៀបចំពិធីបុណ្យសពរួចរាល់អស់ហើយក្តីក៏ពិតមែន តែប្រធានបទក្នុងក្រុមគ្រួសាររបស់ឧកញ៉ា និង ភរិយា គឺអ្នកនាង ស្រីអូន នៅតែជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមនានា។
ក្នុងនោះដែរ ចំណុចក្តៅដែលមហាជនបានលើកឡើងមុនគេនោះ ថាហេតុអ្វីថ្ងៃដំបូងនៃពិធីបុណ្យសពរបស់ស្វាមី មិនឃើញវត្តមានរបស់អ្នកនាង ស្រីអូន ទៅចូលរួម ដោយចម្លើយក៏ត្រូវបានទម្លាយពីអ្នកស្និទ្ធស្នាល និង សាមីខ្លួនរួចរាល់ហើយដែរ តែមានអ្នកជឿ និង ខ្លះមិនជឿនៅឡើយ។ ដូច្នេះ ដើម្បីភាពស្អាតស្អំ អ្នកនាង ស្រីអូន ថានឹងបង្ហាញវីដេអូក្នុងកាមេរ៉ានៅខាងមុខបុណ្យសពឱ្យមហាជនបានឃើញ។
យ៉ាងណា ថ្មីៗនេះ វីដេអូក្នុងកាមេរ៉ាសុវត្ថិភាពអ្នកនាង ស្រីអូន បានទៅចូលរួមកម្មវិធីបុណ្យសពស្វាមីបានទម្លាយឡើង ដោយមហាជនឃើញហើយពិតជាសង្វេគណាស់ ដោយពេលដើរចូលរោងបុណ្យ អ្នកនាង ស្រីអូន បីកូនដោយខ្លួនឯងបាន តែក្រោយចូលទៅបានមួយសន្ទុះក៏ចេញមកវិញដោយសភាពទន់ទោរខ្លួនរហូតមានអ្នកបីចេញមកវិញ៕
សូមចុចវីដេអូខាងក្រោម ដើម្បីទស្សនា៖