ប្រុសសង្ហា Toy មិនលាក់ទៀតទេ ក្រោយល្បីបង្កាត់ភ្លើងស្នេហ៍នឹងសិស្សប្អូន Perth មួយរយៈធំ
មួយរយៈក្រោយនេះ រឿងចចាមអារ៉ាមស្នេហារវាងតារាប្រុស Toy Pathompong និងតារាស្រីសិស្សប្អូនរួមដំបូលក្រុមហ៊ុនតែមួយ Perth Veerinasara ហាក់ក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីចែកផ្លូវសង្សាររៀងៗខ្លួនមក។
ជុំវិញដំណឹងដ៏ក្ដៅនេះ គេសង្កេតឃើញថាខាងតារាប្រុស Toy គឺមិនបានចេញមុខតបត ឬ បកស្រាយអ្វីឡើយ ព្រោះមួយរយៈមុន លោកអាចនឹងខូចចិត្តព្រោះបែកសង្សារចាស់ ដោយអ្នកកំលោះរូបនេះនៅរក្សាភាពស្ងៀមស្ងាត់មិនចេញប្រតិកម្មអ្វីទាំងអស់។
ដោយឡែកថ្មីៗនេះ អ្នកកំលោះ Toy បានដាច់ចិត្តមកទម្លាយការពិតហើយថា លោក និង Perth គឺត្រឹមជាបងប្អូនដែលស្គាល់គ្នាស្និទ្ធប៉ុណ្ណោះ តែពេលនេះរវល់ការងាររៀងៗខ្លួនហាក់ពុំសូវបានជួបគ្នាដូចមុនឡើយ ហើយលោកក៏ពុំបានគិតអ្វីឱ្យលើសពីបងប្អូនដែរ៕