លើកទី ១! Violette ស្រក់ទឹកភ្នែកច្រោកៗ ក្រោមតំណក់ទឹកភ្លៀង ព្រោះរំជួលចិត្តរឿងមួយ
មហាជនទើបតែបង្ហោះសារជូនពរ និង បារម្ភចំពោះតារាចម្រៀងស្រីវ័យក្មេង Violette Wautier ទេ បន្ទាប់ពីតារាស្រីរូបនេះចេញមកបង្ហោះសារក្នុងគណនីរបស់ខ្លួនទាំងទឹកមុខក្រៀមក្រំថា ខណៈនេះនាងកំពុងតែមានជំងឺ ហើមខ្សែបំពង់សំឡេង ដែលបណ្ដាលឱ្យនាង មានសំឡេងស្អកមិនអាចច្រៀងបាន។
ចាប់តាំងពីថ្ងៃបង្ហោះសារមកទល់ពេលនេះ Violette បានសះស្បើយហើយ ថែមទាំងទទួលច្រៀងវិញផងដែរ។ ជាក់ស្តែង ថ្មីៗនេះនាងក៏មានការប្រគំតន្រ្តីមួយនៅតាមខេត្តដូចគ្នា តែគួរឱ្យស្តាយនាងបែរជាមិនអាចច្រៀងបាន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យវង់តន្រ្តីត្រូវបានផ្អាកទៅវិញ។
យ៉ាងណាមិញ បន្ទាប់ពីខនសឺតទាំងមូលត្រូវបានផ្អាក បើងាកទៅមើលអ្នកគាំទ្រឯណោះវិញ ពិតជាតស៊ូណាស់កាត់ទឹកកាត់ភ្លៀងមកគាំទ្រអាយដល រហូតរូបភាពមួយនេះធ្វើឱ្យតារាស្រី Violette ឃើញហើយរំភើបចិត្ត និង រំជួលចិត្តខ្លាំង សម្រស់ទឹកភ្នែកសស្រាក់នៅចំពោះមុខអ្នកគាំទ្រ និង ពោលពាក្យអគុណរាប់រយដងចំពោះទឹកចិត្តដែលមានចំពោះនាង និង តារាដទៃទៀត៕