រង់ចាំផ្ដល់កម្លាំងចិត្ត! បវរកញ្ញាកម្ពុជា ៨ រូប ត្រៀមបង្ហាញវត្តមានលើឆាកអន្តរជាតិឆាប់ៗ
ពិតណាស់ មកទល់ពេលនេះកម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា បាន និង កំពុងតែស្វែងរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០២៣ ប្រចាំកម្មវិធីប្រកួតនីមួយៗជាបន្តបន្ទាប់។ ក្នុងនោះ បវរកញ្ញាម្ចាស់មកុដកម្ពុជាជាច្រើនរូប ក៏បានចាកចេញទៅប្រកួតនៅក្រៅបណ្តើរៗហើយដែរ។
យ៉ាងណាមិញ បើក្រឡេកមកមើលបវរកញ្ញាកម្ពុជាចំនួន ៨ រូបនេះ ក៏នឹងត្រៀមចាកចេញទៅប្រកួតលើឆាកអន្តរជាតិទាំងក្នុង និង ក្រៅប្រទេសតំណាងឱ្យកម្ពុជានៅពេលខាងមុខ។
១. ចន សុទីម៉ា Miss Universe Cambodia 2023 នឹងទៅប្រកួត Miss Universe 2023 លើកទី ៧២ នៅឯប្រទេស អែលសាល់វ៉ាឌ័រ នាខែវិច្ឆិកា ឆ្នាំ ២០២៣។
២. ដាំ សុភក្រស៊ីនឌី Miss Planet Cambodia 2023 នឹងចូលរួមប្រកួត Miss Planet International 2023 នៅប្រទេសកម្ពុជា នាខែវិច្ឆិកា ខាងមុខនេះ។
៣. លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 នឹងទៅប្រកួត Miss Global 2023 នៅប្រទេសវៀតណាម។
៤. រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 នឹងទៅប្រកួត Miss CosmoWorld 2023 នៅប្រទេសម៉ាឡេស៊ី។
៥. យស តារាវត្តី Miss Cosmopolitan International Cambodia 2023 នឹងត្រូវប្រកួត Miss Cosmopolitan International ២០២៣ នៅប្រទេសម៉ាឡេស៊ី។
៦. ដា វីកា Miss Fabulous Cambodia 2023 នឹងទៅប្រកួត Miss Fabulous International 2023 នៅប្រទេសថៃ។
៧. ពេជ្រ គីរ៉ា Miss Universe Trans Cambodia 2023 នឹងទៅប្រកួត Miss Universe Trans 2023 នៅប្រទេសឥណ្ឌា។
៨. សេន ស្រីឡី Miss Tourism International Cambodia 2023 នឹងទៅប្រកួត Miss Tourism International 2023 នៅប្រទេសម៉ាឡេស៊ី នាខែ វិច្ឆិកា៕