ស្វាគមន៍! រាជិនីកំពូលសម្រស់ Miss Supranational 2023 បានមកដល់ទឹកដីកម្ពុជាព្រឹកមិញ
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះបវរកញ្ញាម្ចាស់មកុដ Miss Supranational 2023 នាង Andrea Aguilera បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីព្រឹកមិញនេះ ដោយមានកញ្ញា លីវ ជីលី Miss Supranational Cambodia 2023 ទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
សម្រាប់គោលបំណងមកកាន់កម្ពុជាជាលើកដំបូងនេះ គឺនាង Andrea Aguilera និង ក្រុមការងារ Miss Supranational ចង់ទស្សនាពីប្រទេសកម្ពុជា ព្រោះថាកម្ពុជាគឺជាប្រទេសមួយដែលស្រស់ស្អាតកំពុងមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសល្បីល្បាញផ្នែកទេសចរណ៍ប្រវត្តិសាស្ត្រជាដើម។
ទន្ទឹមនឹងការមកដល់នេះ គេឃើញថា នាង Andrea Aguilera ពិតជារំភើបចិត្តណាស់ ព្រោះមានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរ និង អ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសខ្មែរ៕