ចៃដន្យ! ស្រីស្អាតតារាកូរ៉េ ២ ដួង ពាក់អាវមេអំបៅដូចណាត់គ្នា អ្នកគាំទ្រមើលមិនប្រិចភ្នែក
ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រីកូរ៉េទាំង ២ ដួង គឺ Winter សមាជិក aespa និង Kazuha សមាជិក LE SSERAFIM ដែលកំពុងត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតនៅក្នុងប្រទេសកូរ៉េយកមកប្រៀបធៀប ដោយសារតែតារាស្រីទាំងពីរស្លៀកឈុតមេអំបៅដូចគ្នា។
ជាមួយគ្នានោះដែរ ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរបានយករូបថតដែល Winter និង Kazuha ពាក់អាវមេអំបៅដូចគ្នា ប៉ុន្តែខុសទីតាំង និងពេលវេលា យកមកជជែកវែកញែកចង់ដឹងថា តើតារាស្រីរូបណាមើលទៅស្អាតជាង។
ទោះជាយ៉ាងណាក៏ដោយ បើតាមការស្ទាបស្ទង់មតិពីសំណាក់ក្រុមអ្នកគាំទ្ររបស់តារាទាំងពីរ ចំពោះលទ្ធផលគឺមិនមានអ្នកណាលើសអ្នកណានោះទេ ពោលគឺអ្នករាល់គ្នាបានលើកសរសើរពីចំណុចទាក់ទាញរបស់តារាទាំងពីរផ្សេងៗគ្នា ហើយជារួមគឺអាវមេអំបៅដ៏ស្រស់ស្អាតមួយនេះ Winter និង Kazuha ពាក់ទៅស្អាតស័ក្តិសមនឹងរាងសិចស៊ីរបស់ពួកគេដូចគ្នា៕