![(វីដេអូ) នៅលើឆាកសើចសប្បាយ តែស្មានមិនដល់ ម៉ែន ណងនិត មានខ្សែជីវិតលំបាកខ្លាំងដូច្នេះ](https://www.popular.com.kh/wp-content/uploads/2023/10/811.jpg)
(វីដេអូ) នៅលើឆាកសើចសប្បាយ តែស្មានមិនដល់ ម៉ែន ណងនិត មានខ្សែជីវិតលំបាកខ្លាំងដូច្នេះ
មហាជនអ្នកគាំទ្រវិស័យបរវកញ្ញាបានជា្របហើយពីកញ្ញា ម៉ែន ណងនិត ដែលទើបតែទទួលបានតំណែងលំដាប់រងទី ៤ ក្នុងកម្មវិធី Miss Grand Cambodia 2023 ដ្បិតតែនាងមិនជោគជ័យក្លាយជាម្ចាស់មកុដ MGC 2023 មែន តែស្រីស្អាត ណងនិត ហាក់ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសមត្ថភាព រូបសម្រស់ ចំណេះដឹងរបស់នាង។
យ៉ាងណាមិញ ចំពោះបវរកញ្ញារងទី ៤ នៃ Miss Grand Cambodia រូបនេះ ក្រៅពីចាប់អារម្មណ៍លើរូបសម្រស់ និង សមត្ថភាពរបស់នាងក្នុងការប្រកួតកន្លងមក នាងក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងពីភាពក្រមិចក្រមើម មិនថាលើឆាកប្រកួត និង សកម្មភាពផ្សេងៗរបស់នាងមានអត្តចរិតរស់រាយគួរឱ្យស្រឡាញ់ខ្លាំងចេញពីធម្មជាតិ។
ដោយឡែក ធ្លាប់តែឃើញពីភាពស្រស់ស្អាត និង អត្តចរិកដ៏គួរឱ្យស្រឡាញ់របស់បវរកញ្ញារូនេះ ប៉ុន្តែថ្មីៗនេះ ម៉ែន ណងនិត បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង រំជួលចិត្តតាម ខណៈកញ្ញាបាននិយាយរៀបរាប់ក្នុងកិច្ចសម្ភាស «VTalk Confession» ពីជីវិតឯកជនដ៏កម្សត់របស់ខ្លួនដែលធ្លាប់ឆ្លងកាត់កន្លងមក។ ក្នុងនោះ ម៉ែន ណងនិត បានទម្លាយពីជីវភាពគ្រួសារឱ្យដឹងថា មុនឡើងមកភ្នំពេញចូលប្រកួតបវរកញ្ញា នាងធ្លាប់មានការខ្សែជីវិតលំបាកខ្លាំង ដែលកើតមកពីគ្រួសារមានជីវភាពខ្វះខាតត្រូវតស៊ូធ្វើការគ្រប់សព្វដើម្បីផ្គត់ផ្គង់គ្រួសារតាំងពីក្មេងៗ។
សូមទស្សនាវីដេអូខាងក្រោម៖