ប្រឡូកសិល្បៈ ១៦ ឆ្នាំហើយ Sunmi មិនធ្លាប់មានរឿងអាស្រូវ ថែឈ្មោះល្អដូចផ្កា
ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់ Sunmi មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូនៅលើ YouTube ជាកម្មវិធី «Pisik University» និយាយក្នុងបទសម្ភាសដ៏គួរឱ្យចាប់អារម្មណ៍ដែលអ្នកគាំទ្ររបស់នាងមិនធ្លាប់បានដឹងនាពេលកន្លងទៅ។
វាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនសម្រាប់ក្រុមអ្នកគាំទ្ររបស់ Sunmi ក៏ដោយសារតែនាងបានចូលប្រឡូកក្នុងសិល្បៈអស់ ១៦ ឆ្នាំមកហើយ តាំងពីឆ្នាំ ២០០៧ ប៉ុន្តែមិនដែលមានរឿងអាស្រូវស្នេហា និង រឿងប៉ះពាល់ដល់មុខមាត់របស់នាងដល់សិល្បៈនោះទេ។
បើតាមការនិយាយក្នុងបទសម្ភាស ពេលនោះ អតីតសមាជិក Wonder Girls រូបនេះ បាននិយាយជាមួយនឹងពិធីករថា៖ «ខ្ញុំមិនមានប័ណ្ណបើកបរ និង មិនចេះផឹកគ្រឿងស្រវឹងនោះទេ ហើយក៏កម្រនឹងចេញក្រៅដែរ។ អ្វីដែលកំសត់ជាងនេះ គឺខ្ញុំមិនសូវមានមិត្តច្រើននោះទេ ហើយខ្ញុំសិ្នទ្ធស្នាលបំផុតគឺអ្នកចាត់ការខ្ញុំ និង អ្នកផាត់មុខរបស់ខ្ញុំប៉ុណ្ណោះ»។
លើសពីនេះ Sunmi ថែមទាំងនិយាយថា៖ «សូម្បីតែសង្សារក៏ខ្ញុំអត់មានដែរ ព្រោះខ្ញុំមិនដឹងថាត្រូវចំណាយពេលមើលចិត្តបែបណា ទើបយើងអាចរកមនុស្សល្អក្បែរខ្លួនបាន»៕