ស្រស់សោភាណាស់! អែនជី គ្រងឈុតអប្សរា ដើម្បីផ្សព្វផ្សាយវប្បធម៌មុខប្រាសាទអង្គរវត្ត យ៉ាងសមសួន
ថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ អែនជី បានបង្ហាញខ្លួនលើទឹកដីខេត្តសៀមរាម ព្រមទាំងផ្ដិតរូបភាពនៅប្រាសាទអង្គរវត្តជាមួយនឹងឈុតនារីអប្សរាយ៉ាងស្រស់ស្អាត បង្ហាញទង់ជាតិខ្មែរដែលធ្វើឱ្យមហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំង។
ពិតណាស់ រូបភាពជាច្រើនសន្លឹកដែលតារាស្រីរូបនេះ បានថតជុំវិញប្រាសាទអង្គរវត្តបង្ហោះលើគណនីហ្វេសប៊ុក តែងខ្លួនជាមួយនឹងឈុតនារីអប្សរាយ៉ាងស្រស់សោភា បង្ហាញទង់ជាតិខ្មែរជាមួយនឹងប្រាង្គប្រាសាទមើលទៅស្អាតទាក់ភ្នែក។
បន្ថែមពីនេះ អែនជី ក៏បានរៀបរាប់ក្នុង Caption ទៀតថា ៖ «ស្វាគមន៍មកកាន់ទឹកដីអច្ឆរិយ #អង្គរវត្ត។ រយលានស្នាមញញឹម #អប្សរា ដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសកម្ពុជា ថែព្រលឹងដូនតាខ្មែរ កាលៈទេសៈណាក៏ដោយ ដើម្បីជាតិខ្មែរ។ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរទាំងអស់គ្នា ដើម្បីប្រទេសជាតិរបស់យើង»៕