បង្ហាញការពិត នៅពីក្រោយតារាស្រី Ice មិនព្រមបង្ហាញមុខស្វាមី ទោះកូនកាន់តែធំ
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវស្នេហាតារាស្រី Ice Apitsada ថា ពេលនេះនាងមានស្វាមី និង កូនស្រីម្នាក់ដែលជាតំណក់ឈាមហើយ ពោលគឺ បើទោះបីជានាង និង ស្វាមីរស់នៅជាមួយគ្នាមិនទាន់រៀបការក៏ដោយ តែមើលទៅការរស់នៅរបស់តារាស្រី Ice Apitsada ហាក់មានក្តីសុខណាស់។
យ៉ាងណាមិញ ខណៈគ្រួសារកំពុងតែមានសុភមង្គល អ្វីដែលអ្នកគាំទ្រចង់ឃើញជាងនេះទៅទៀតនោះគឺ ម្នាក់ៗចង់ឃើញមុខស្វាមីរបស់តារាស្រី Ice Apitsada ព្រោះចាប់តាំងពីថ្ងៃប្រកាសទាក់ទងគ្នារហូតមានកូនស្រីម្នាក់មកមហាជននៅពុំទាន់បានឃើញមុខស្វាមី Ice Apitsada នៅឡើយ។
ទន្ទឹមនឹងមហាជនចង់ឃើញមុខ ទីបំផុត Ice Apitsada បានចេញមុខបកស្រាយច្បាស់ៗហើយពីមូលហេតុដែលនាងមិនបង្ហាញមុខស្វាមី ដោយក្នុងនោះនាងបានបញ្ជាក់ថា មូលហេតុដែលនាងមិនបង្ហាញមុខស្វាមីក៏ដោយសារតែ ស្វាមីរបស់នាងប្រាប់ថា គាត់ស្រឡាញ់ការរស់នៅបែបស្ងៀមស្ងាត់មិនចង់បង្ហាញអ្វីឡើយ។ អ្វីដែលពិសេស មិនមែនមានតែស្វាមីរបស់នាងតែម្នាក់នោះទេ តែសូម្បីតែគ្រួសារស្វាមីរបស់នាងក៏អ៊ីចឹងដែរ ដូច្នេះហើយអ្វីដែលនាងអាចផ្តល់ឱ្យស្វាមីបានមានតែការគោរពសិទ្ធិ និង ផ្តល់តម្លៃឱ្យតែប៉ុណ្ណោះ៕