(វីដេអូ) សោម ស្រីនាថ ទម្លាយទាំងទឹកភ្នែករំឭកដល់គ្រាជីវិតក្រលំបាក គ្មានលទ្ធភាពសូម្បីធ្វើបុណ្យស-ពម្តាយ
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ពិធីការិនីកញ្ញា សោម ស្រីនាថ មានការចាប់អារម្មណ៍ និង រំជួលចិត្តតាមនាងខ្លាំង ក្រោយពីបានទស្សនាវីដេអូកិច្ចសម្ភាសរបស់នាងក្នុងកម្មវិធី «3 Fun Confession» ដែលនាងទប់អារម្មណ៍មិនបានទឹកភ្នែកហូរច្រោកៗពេលនិយាយរឭកដល់ជីវិតពិតលំបាកខ្លាំង ព្រមទាំងអនុស្សាវរីយជាមួយម្ដាយជាទីគោរពស្រឡាញ់បំផុត ដោយបានលាចាកលោកគ្មានថ្ងៃត្រឡប់នោះ។
គួររំឭកផងដែរថា គិតមកដល់ពេលនេះ ពិធីការិនីកញ្ញា សោម ស្រីនាថ បានបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់អស់រយៈពេល ៦ ឆ្នាំហើយ ដែលម្ដាយរបស់នាងបានទទួលមរណភាពកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៧ ដោយសារកើតជំងឺមហារីកសុដន់។
យ៉ាងណាមិញ ក្រោយពីម្ដាយចែកឋាន កញ្ញា សោម ស្រីនាថ មានតួនាទីរ៉ាប់រងគ្រួសារទាំងមូលប្រឹងធ្វើការរកលុយជួយដល់គ្រួសារ ដែលមកដល់ពេលនេះ នាងកំពុងទទួលបានជោគជ័យលើវិស័យសិល្បៈ ជាពិសេសទើបចេញទៅប្រទេសចិនក្នុងនាមជា Miss Bird’s Nest Cambodia ដើម្បីចូលរួមប្រកួតកម្មវិធី Bird’s Nest Division និង បានឈ្នះមកុដលេខ ១ លើកម្មវិធីអន្តរជាតិនេះទៀតផង។
ជាក់ស្ដែង ក្នុងវីដេអូកិច្ចសម្ភាសនេះដែរ ខណៈខ្លួនកំពុងជោគជ័យមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈ កញ្ញា សោម ស្រីនាថ ក៏បានរឭកទាំងទឹកភ្នែកពីអតីតកាលក្រលំបាក ជាពិសេសអំឡុងពេលម្ដាយឈឺរហូតបានចែកឋាន ខណៈនោះកញ្ញាគ្មានលទ្ធភាពសូម្បីតែធ្វើបុណ្យសពឱ្យម្ដាយ៕
សូមទស្សនាវីដេអូខាងក្រោម៖