ធ្វើបានហើយ! ភឹម ស្រីនោ បានជាប់ក្នុង Top ១០ នៅវគ្គប្រកួតឈុតហែលទឹក
មកដល់ពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2023 កំពុងដំណើរការប្រកួតយ៉ាង ស្វិតស្វាញនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្វែងរកម្ចាស់មកុដថ្មីបន្ទាប់ពីបវរកញ្ញាប្រទេស Brazil នាង Issabella។
យ៉ាងណាមិញ ក្នុងការចេញទៅប្រកួត កញ្ញា ភឹម ស្រីនោ បានត្រៀមខ្លួនរួចជាស្រេច ដោយបានធ្វើការហ្វឹកហាត់យ៉ាងសកម្ម មានទាំងភាពជឿជាក់ ក្លាហានមោះមុត ក្នុងការតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកមួយនេះ និង ពោរពេញទៅដោយក្តីសង្ឃឹមថា នឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ស្របពេលជាមួយនឹងកម្មវិធីកំពុងតែដំណើរការប្រកួតឈានមកដល់វគ្គ Swimsuit ឃើញថាមានមតិជាច្រើនបានសរសើរដល់ កញ្ញា ភឹម ស្រីនោ ថានៅក្នុងវគ្គនេះកញ្ញាពិតជាធ្វើបានល្អខ្លាំងមែនទែន ទាំងការដើរ ទាំងការរៀបចំខ្លួន គឺល្អឥតខ្ចោះតែម្តង។
អ្វីដែលរឹតតែអស្ចារ្យនោះ ភឹម ស្រីនោ បានជាប់ក្នុងជុំបេក្ខនារីឆ្នើមទាំង ១០ រូប សម្រាប់វគ្គប្រកួតប្រជែងឈុតហែលទឹក ដែលទាំងអស់នេះបានមកតាមរយៈការបោះឆ្នោតពីសំណាក់មហាជនទាំងក្នុងស្រុក និង ក្រៅស្រុកផងដែរ៕
តស់! ចង់ដឹងថាការដើរបង្ហាញខ្លួនក្នុងឈុតហែលទឹកនេះមានទិដ្ផភាពបែបណា សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖