ប្រកាសចេញពីប៉ុស្តិ៍លេខ ៣ ភ្លាម Toey ទទួលថតនៅប៉ុស្ដិ៍ទូរទស្សន៍ផ្សេងភ្លែត ថែមប៉ះដៃគូសង្ហាទៀត
អស់រយៈពេល ៩ ឆ្នាំមកហើយដែលតារាសម្ដែងស្រីរាងតូចច្រឡឹង Toey Jarinporn ស្ថិតក្នុងការគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។ ដោយឡែក ខណៈនេះនាងបានប្រកាសចាកចេញពីទ្រនំមួយនេះហើយ ដោយត្រឡប់ទៅធ្វើជាតារាសម្ដែងឯករាជ្យវិញ។
ជុំវិញមូលហេតុនៃការចាកចេញ ស្រីស្រស់ Toey ក៏មិនទម្លាយអ្វីច្រើនដែរ បានត្រឹមថានាងប្រើពេលគិតយូរណាស់ទម្រាំថាដាច់ចិត្តចាកចេញ តែយ៉ាងណាគណៈគ្រប់គ្រងក៏យល់ពីនាងច្បាស់ ព្រោះនាងធ្វើការមក ៩ ឆ្នាំមកហើយ។
យ៉ាងណាមិញ គ្រាន់តែប្រកាសចេញពីទ្រនំចាស់ភ្លាម គេស្រាប់តែឃើញតារាសម្ដែងស្រី Toey លេចវត្តមាននៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍ GMMTV យ៉ាងភ្ញាក់ផ្អើល។ អ្វីដែលរឹតតែចាប់អារម្មណ៍គឺក្នុងឆ្នាំ ២០២៤ ខាងមុខនេះនាងនឹងប៉ះដៃគូសម្ដែងជាមួយនឹងតារាប្រុសល្បីប្រចាំ GMMTV គឺលោក Win Metawin ទៀតផង។ ទន្ទឹមនឹងឃើញបែបនេះ ពិតជាធ្វើឱ្យមហាជន ភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង៕