(វីដេអូ) ខ្លោចចិត្តអាណិត! ធ្លាយវីដេអូអ្នកនាង ស្រីអូន ស្រែកយំទាំងស្លុ-តក្នុងពេទ្យ ពេលដឹងថាស្វាមីបញ្ចប់ជីវិតខ្លួនឯង
កាលពីល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និង ជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានទទួលមរណភាព ដោយធ្វើអត្តឃាតខ្លួនឯង។
ដំណឹងនេះមិនត្រឹមតែធ្វើឱ្យមហាជនភ្ញាក់ផ្អើលប៉ុណ្ណោះទេ ជាមួយគ្នានោះមហាជនក៏បង្ហាញក្តីតក់ស្លុតមិនស្ទើរដែរចំពោះមរណភាពរបស់ឧកញ៉ារូបនេះ ព្រោះលោកឧកញ៉ាជាបុគ្គលល្អ មានចិត្តបុណ្យម្នាក់ ដោយកន្លងមកលោកបានចូលរួមក្នុងកិច្ចការងារសង្គម និង សប្បុរសធម៌យ៉ាងច្រើន។
ងាកមកមើលពីអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន វិញ បើតាមបងស្រីរបស់អ្នកនាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Sereyratha Nuon បានបង្ហោះហ្វេសប៊ុកនាយប់ថ្ងៃទី ១១ ខែតុលា កន្លងទៅនោះថា អ្នកនាង ស្រីអូន ក្នុងពេលភ្លាមៗដែលបានដឹងស្វាមីខ្លួនទទួលមរណភាពនោះ អ្នកនាងបានប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងខ្លាំង រហូតចូលពេទ្យសង្គ្រោះបន្ទាន់។
នេះជាការរៀបរាប់របស់បងស្រី អ្នកនាង ស្រីអូន នៅលើគណនីហ្វេសប៊ុក ៖ «ជម្រាបបងប្អូនដែលខលមកខ្ញុំ សុំទោសខ្ញុំមិនលេីកទូរស័ព្ទ ដោយមូលហេតុខ្ញុំឡេីងពីខេត្តជាមួយ ស្រីអូន ខ្ញុំបានរៀបចំដំណេីរកម្សាន្តឱ្យគាត់បានលម្ហែអារម្មណ៍ បន្ទាប់ ពីគាត់មានបញ្ហាធំ! ហេីយខ្ញុំព្យាយាមលាក់គាត់ ប្រាប់គាត់ហេីយ ឥឡូវគាត់ប៉ះអារម្មណ៍ខ្លាំង ខ្ញុំក៏សម្រេចបញ្ចូនគាត់មកពេទ្យ ព័ត៌មានលម្អិត ខ្ញុំនឹងជម្រាបនាពេលក្រោយទៀត ខ្ញុំសុំមេីលគាត់សិន សុំទោស»។
ដោយឡែក នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នេះ ពោលគឺក្រោយពេលសពស្វាមីត្រូវបានដង្ហែទៅកាន់ផ្ទះថ្មីកាលពីព្រឹកមិញនោះ វីដេអូមួយដែលអ្នកនាង ស្រីអូន បានប៉ះទង្គិចផ្លូវចិត្តដល់ចូលពេទ្យពេលដឹងថាស្វាមីធ្វើអត្តឃាតនោះ ត្រូវបានគេទម្លាយចេញ ដែលបង្ហាញឱ្យឃើញថា អ្នកនាង ស្រីអូន បានស្លុតចិត្ត និង ស្រែកយំយ៉ាងខ្លាំងនៅក្នុងពេទ្យ ដែលនេះជាទិដ្ឋភាពដ៏ឈឺចាប់មួយ៕