ក្តីសុខពេញទី Woonsen ទម្លាយខ្ទេច ពេលដែលត្រូវមិត្តប្រុសរូបសង្ហាសុំរៀបការ
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាស្រីរូបស្រស់ Woonsen ត្រូវមិត្តប្រុសរូបសង្ហាជាអ្នកជំនួញវ័យក្មេងឈ្មោះ Nick លុតជង្គង់សុំរៀបការនៅប្រទេសបារាំង។ បន្ទាប់ពីត្រូវមិត្តប្រុសសុំរៀបការរួច កាលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីខាងលើបានចូលរួមនៅក្នុងកម្មវិធីមួយ ហើយអ្នកសារព័ត៌មានក៏បានសាកសួរពីអារម្មណ៍របស់នាងដែលត្រូវមិត្តប្រុសសុំរៀបការ នៅឯប្រទេសបារាំងនោះ។
យ៉ាងណាមិញ តារាស្រីរូបនេះបានប្រាប់អ្នកសារព័ត៌មាន និង អ្នកគាំទ្រថា ៖ «ខ្លួនពិតជាមិនបានដឹងទេថានឹងត្រូវមិត្តប្រុសសុំរៀបការ តែពេលនោះក៏គួរឱ្យសង្ស័យខ្លះដែរ ព្រោះមានចំណុចខ្លះមើលទៅដូចខុសធម្មតា។ ម្យ៉ាងទៀត ពេលនោះពួកយើងទៅធ្វើការទេ មិនចង់សង្ឃឹមអីច្រើនឡើយ ប៉ុន្តែពេលថតរូប ភ្លាមៗស្រាប់តែឃើញ Nick ដើរចេញមកថតរូបជាមួយ ហើយក៏បានលុតជង្គង់សុំរៀបការតែម្ដង»។
Woonsen បានបន្តប្រាប់ទៀតថា នាងមានអារម្មណ៍រាងអៀនបន្តិច ព្រោះមិត្តប្រុសរបស់ខ្លួនជាមនុស្សសុភាព មិនសូវចេះផ្អែមល្អែមអីទេ ប៉ុន្តែស្ងាត់ៗបែរជាមកចេះរៀបគម្រោង និង ពញ្ញាក់អារម្មណ៍បានយ៉ាងភ្ញាក់ផ្អើលយ៉ាងនេះ ដែលធ្វើឱ្យនាងពិតជារំភើបណាស់៕