(វីដេអូ) ទោះមេឃភ្លៀងរអិលជើងបន្តិច តែ ភឹម ស្រីនោ ធ្វើបានយ៉ាងល្អ ក្នុងវគ្គប្រកួតឈុតហែលទឹក
ខណៈនេះកម្មវិធី Miss Grand International 2023 កំពុងតែចាប់ផ្តើមក្តៅគគុកបណ្ដើរៗហើយក្នុងការសន្សំពិន្ទុ ដើម្បីអាចដណ្ដើមមកុដនៅរាត្រីផ្តាច់ព្រ័ត្រ។ ក្នុងនោះ គេឃើញថាបេក្ខភាពប្រកួតមកពីប្រទេសនីមួយៗគឺខិតខំប្រឹងប្រែងខ្លាំងណាស់ស្ទើរតែមិនឱ្យប្រហែសមួយជំហានឡើយ។
តួយ៉ាង នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International បានឈានដល់វគ្គប្រកួតឈុតហែលទឹក ឬ Swimming Suit ដែលជាវគ្គប្រកួតមួយមើលលើការដើរបង្ហាញម៉ូដជាមួយរូបរាងដ៏ស្រស់ស្អាត និង សិចស៊ីរបស់បេក្ខភាពនីមួយៗ។ ជាមួយនឹងវគ្គនេះដែរ គេឃើញថាបេក្ខភាពប្រទេសនីមួយៗពិតជាស្វិតស្វាញណាស់ ជាពិសេសបង្ហាញនូវការដើរយ៉ាងស្រស់ស្អាតប្រកបដោយភាពជឿជាក់ និង ការប្រុងប្រយ័ត្ន ព្រោះថាអ្នកដែលធ្វើបានល្អនឹងទទួលពាន Bes Swimming Suit។
ដោយឡែក ងាកទៅមើលកញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 យើងវិញ ក្នុងវគ្គនេះ នាងធ្វើបានយ៉ាងល្អ ដើរបង្ហាញដោយភាពជឿជាក់ និង ថាមពល ស្ដែងឱ្យឃើញពីសក្តានុពល ដែលនាំឱ្យអ្នកទស្សនាអត់សរសើរពុំបានឡើយ ទោះបីជាដើរមានការរអិលបន្តិចក៏ពិតមែន។ ក្នុងនោះ មិនមែនមានតែបក្ខភាពកម្ពុជាម្នាក់នោះទេដែលដើររអិល មានបេក្ខភាពជាច្រើនទៀតក៏រអិលដែរ ព្រោះថាមុនចាប់ផ្ដើមការប្រកួតមានភ្លៀងធ្លាក់ដែលនាំឱ្យទីតាំងសើមបង្កឱ្យពិបាកដើរ៕