អ៊េមណាស់! ក្រុម Plugger ច្នៃបទ «មហិច្ចតា» របស់ វណ្ណដា ចេញជា Rock Version កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
បទចម្រៀងមានចំណងជើងថា «មហិច្ចតា» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានចេញជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ដោយបទចម្រៀងមួយនេះការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនអ្នកគាំទ្រ ទាំងក្នុងបណ្ដាញសង្គមអ៊ីនធើណេត និង ចាក់ស្ដាប់សឹងគ្រប់ទីកន្លែងព្រមទាំងកម្មវិធីតូចធំ។
ជាមួយគ្នានោះ ថ្មីៗនេះមានក្រុមចម្រៀងមួយក្រុមមានឈ្មោះថា «PLUGGER» បានបង្ហោះវីដេអូ Cover នូវបទចម្រៀងមានចំណងជើងថា «មហិច្ចតា» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ច្នៃទៅជាភ្លេងបែប Rock ដោយប្រើប្រាស់តែជាមួយនឹងហ្គីតា និង Drum ដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ចូលទស្សនា និង ផ្ទុះការសរសើរយ៉ាងក្រៃលែង។
គួឱ្យដឹងផងដែរថា ក្រុមចម្រៀង «PLUGGER» មានសមាជិក ៣ រូបគឺ Oppa La, Ra Nacco និង Oppa Zo ដែលពួកគេទាំង ៣ មានជំនាញក្នុងវង់តន្រ្តីផ្សេងៗពីគ្នាតែម្ដង៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖