មង្គលការលើកទី ២ របស់ Mark-Kim ដឹងតែផ្អើលទៀតហើយ គ្រាន់តែឈុតដាក់តម្រៀបគ្នាឱ្យរើស
ប្រិយមិត្តប្រាកដជានៅចង់ចាំរូបភាពថ្ងៃមង្គលការរបស់តារាស្រី Kimberly និង Mark Prin នៅឡើយទេ បន្ទាប់ពីគូស្វាមីភរិយាមួយគូនេះបានរៀបចំពិធីមង្គលការយ៉ាងអធិកអធមនៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដែលទិដ្ឋភាពថ្ងៃនោះវាហាក់នៅដក់ជាប់នៅក្នុងចិត្ត និង កែវភ្នែករបស់មហាជននៅឡើយ។
យ៉ាងណាមិញ ក្រោយមង្គលការលើកទី ១ បានរៀបចំឡើយយ៉ាងរលូនហើយ ពេលនេះស្វាមីភរិយាមួយគូនេះត្រៀមរៀបចំមង្គលការជាលើកទី ២ នៅក្នុងប្រទេសថៃ ព្រោះមានអ្នកគាំទ្រមិនតិចឡើយដែលចង់ឃើញអ្នកទាំងពីររៀបការតាមបែបប្រពៃណីថៃ។
ជាក់ស្តែង ពេលនេះ Kimberly និង Mark Prin បានទៅលឈុតរៀបការជាលើកទី ២ ហើយ ព្រោះថ្ងៃមង្គលការលើកទី ២ នឹងរៀបចំឡើងនៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕