មុនបានសង្សារបរទេសរូបសង្ហា តាមពិត Yoshi តែងធ្វើរឿងទាំងនេះរាល់ថ្ងៃ
កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ដោយតារាប្រុស Yoshi បានចេញមកបើកមុខសង្សារជាបុរសសង្ហាជនជាតិបរទេសម្នាក់។ ជាមួយនឹងបង្ហាញមុខគូស្នេហ៍ជាបុរសដូចគ្នាជាលើកដំបូងនេះ គេឃើញអ្នកគាំទ្រជាច្រើនហាក់ជាស្រឡាំងកាំង ហើយក៏បានលួចសរសើរអ្នកកំលោះ Yoshi ដែលរកបានគូស្នេហ៍សង្ហា និង គួរឱ្យស្រឡាញ់ មើលទៅគឺស័ក្តិសមគ្នាខ្លាំងណាស់។
ដោយឡែក ក្រឡេកមើលអ្នកកំលោះ Yoshi កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ លោកបានចូលរួមក្នុងបទម្ភាសមួយ ហើយក៏បានទម្លាយពីរឿងរ៉ាវស្នេហាខ្លះៗឱ្យមហាជនបានដឹង។ តាមរយៈការសម្ភាស Yoshi បានឱ្យដឹងថា ទម្រាំមានសង្សារសង្ហាដូចបច្ចុប្បន្ន លោកតែងតែទៅបួងសួងសុំព្រះនៅមុខ Central World រាល់ថ្ងៃ ហើយជាលទ្ធផលក៏បានសម្រេចមែន។
អ្នកកំលោះរូបនេះបានបន្តទៀតថា រឿងទាំងនេះក៏អាស្រេចលើខ្លួនឯងដែរ ឱ្យចេះថែខ្លួនឱ្យស្អាត បូកផ្សំនឹងការបួងសួងរាល់ថ្ងៃផងអាចនឹងសម្រេច។ តួយ៉ាងលោក នៅទំនេរតាំងពីមុនកូវីដ-១៩ ម៉្លេះ តែអាចថានិស្ស័យលោកបានជួបគូស្នេហ៍នៅអាមេរិកខណៈទៅកម្សាន្ត៕