ដូចពិតៗ! Nean Nean បេក្ខភាព MQC 2024 សម្រស់ស្អាតខ្លាំង បើមិនប្រាប់គឺមើលមិនដឹងថាជានារីកែភេទទេ
ថ្មីៗនេះ កម្មវិធីប្រកួត Miss Queen Cambodia បានបើកប្រកាសជ្រើសរើសបេក្ខភាពភេទទី ៣ ចូលរួមប្រកួតប្រជែងសម្រស់ ដើម្បីក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Queen Cambodia 2024 នារដូវកាលទី ៣ នេះហើយ ដែលគេឃើញថាមានបេក្ខភាពភេទទី ៣ ជាច្រើនរូបកំពុងបង្ហាញវត្តមានចូលរួមប្រកួតកម្មវិធីនេះ។
ស្របពេលដែលចាប់ផ្ដើមដំណើរការជ្រើសរើសនេះ កម្មវិធីក៏បានធ្វើការបង្ហាញណែនាំពីសមាសភាពរបស់បេក្ខភាពភេទទី ៣ នីមួយៗ ដែលសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាព និង ទេពកោសល្យរៀងៗខ្លួន។
ដោយឡែក ក្រឡេកទៅមើលបេក្ខភាពបវរកញ្ញាភេទទី ៣ មួយរូប ដែលមានឈ្មោះថា Nean Nean អាយុ ២៩ ឆ្នាំ តំណាងរាជធានីភ្នំពេញ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងរូបសម្រស់របស់នាង ដែលមានរូបរាង មុខមាត់ស្រស់ស្អាតទាក់ទាញខ្លាំង។
ជាមួយគ្នានេះ ឃើញថាគ្រាន់តែកម្មវិធីបើកបង្ហាញមុខបេក្ខភាពរូបនេះភ្លាម ហាក់មានសន្ទុះនៃការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គម ដែលបានចែករំលែក និង បញ្ចេញមតិបង្ហាញការគាំទ្រលើកទឹកចិត្ត ព្រមទាំងរំពឹងខ្ពស់ចំពោះរូបនាងថានឹងអាចទទួលបានជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២៤ នេះ៕