នៅចាំតួប្រុសរឿងបុរាណរូបនេះទេ? ធ្លាប់តែជាតួឯកល្បី តែពេលនេះជីវិតធ្លាក់កូដខ្លាំង លក់ទ្រព្យដើម្បីចិញ្ចឹមជីវិត
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជានៅចងចាំមុខតារាប្រុស Nueng Malys នៅឡើយ ព្រោះតារាប្រុសរូបនេះល្បីរន្ទឺនៅក្នុងសិល្បៈថៃមិនតិចឆ្នាំឡើយ តាមរយៈស្នាដៃសម្តែងរឿងដ៏ល្អឥតខ្ចោះរបស់លោក។
ដោយឡែក បន្ទាប់ពីល្បីមានកេរ្តិ៍ឈ្មោះ មានអ្នកស្គាល់ច្រើនមក លោក Nueng Malys ក៏ចាប់ផ្តើមបាត់មុខពីសិល្បៈ រហូតមហាជនមានក្តីនឹករឭក និង ចង់ដឹងពីសុខទុក្ខរបស់តារាប្រុសរូបនេះព្រោងព្រាត។
អ្វីដែលនឹកស្មានមិនដល់ នៅពីក្រោយការបាត់មុខរបស់តារាប្រុស Nueng Malys តាមពិតមានរឿងមួយចំនួន ដោយលោក Nueng Malys បានទម្លាយថា លោកធ្លាក់កូដពីសិល្បៈនៅពេលដែលលោកបានបាត់បង់ឪពុក និង ម្តាយបន្តបន្ទាប់គ្នា ហើយពេលនោះលោកបានបើកជំនួញមួយ ដោយម្នាក់ៗគិតថាលោករកស៊ីជំនួញឈប់ពីសល្បៈ តែការពិតទៅលោកមិនដែលគិតចង់ឈប់ពីសល្បៈឡើយ។
ពេលនោះរបរដែលលោករកស៊ីក៏ក្ស័យធន់ លុយដែលលោកសន្សំទាំងប៉ុន្មានត្រូវយកមកចាយដោយមិនមានការងារធ្វើ រហូតត្រូវបង្ខំចិត្តលក់របស់របរគ្រប់យ៉ាងដើម្បីបានលុយមកចិញ្ចឹមក្រពះ៕