បានសម្ដែងប៉ះរៀមច្បង អម្ពរ ទេវី បវរកញ្ញា Miss Wisdom Cambodia 2021 រំភើបថាមិនត្រូវ
ជឿជាក់ថា ប្រិយមិត្តច្បាស់ជានៅចាំជាក់ជាមិនខាន បវរកញ្ញា ហុក សារិតុលា ដែលជាម្ចាស់ជ័យលាភី Miss Wisdom Cambodia 2021 គួរឱ្យដឹងផងដែរថាបវរកញ្ញាដែលមានសម្បុរស្រអែមមានឈាមជ័រចេញពីខេត្តបាត់ដំបងរូបនេះ ត្រូវបានមហាជនគ្រប់ស្រទាប់ស្រឡាញ់នឹងពេញចិត្តនាងជាខ្លាំងចំពោះសម្ថតភាព នឹង ចំនេះដឹង។
ក្រោយពីបានក្លាយជាបវរកញ្ញាប្រចាំប្រទេសរួចមក ថ្មីៗនេះ កញ្ញា ហុក សារិតុលា កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងការសម្តែងរឿងភាគប្រចាំស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុកដែលខ្សែរភាពយន្តនោះដែរមានចំណងជើងថា៖ «ប្រហុកស្រែ សេ្នហ៍ខ្ញុំ» ដែលមានអ្នកទស្សនានៅតាមរយៈការ Live Stream និង Youtube រហូតទៅដល់ជាង ៤ ម៉ឺនដងឯណោះ។
ជាការពិតណាស់ ថ្មីៗនេះ កញ្ញា ហុក សារិតុលា ទើបតែទទួលបានការអញ្ជើញពីលោក ហ្វៃ សំអាង ឱ្យចូលរួមសម្តែងក្នុងខ្សែរភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា «អប្សរា មហាអង្គរ» ចំពោះខ្សែរភាពយន្តខ្នាតធំបែបប្រវត្តិសាស្រ្តនេះដែរឃើញថាមានតារារៀមច្បងជើងចាស់ដែលមានឈ្មោះល្បីល្បាញជាច្រើននៅក្នុងប្រទេសបានចូលរួមសម្តែងផងដែរ។ អ្វីដែលជាគួរទីចាប់អារម្មណ៍នោះ ស្រាប់តែនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បវរកញ្ញារូបនេះ បានង្ហោះសារទាំងព្រឹកដោយភ្ជាប់ជាមួយនឹងរូបភាពដ៏កម្រថា៖ «My super star រឿងដែលរំភើបបំផុតគឺខ្ញុំមានឱកាសបានរួមការងារជាមួយ Idol របស់ឡាឡា គឺ អ្នកមីងអម្ពរទេវី ពាក្យថា Idol មិនមែនត្រឹមតែជាការហៅនឹងស្រលាញ់ទេតែគឺជាការដែលគោរពស្រលាញ់ហេីយជួបខាងក្រៅក៏គាត់នៅតែអោយខ្ញុំរក្សាចិត្តស្រឡាញ់កាន់តែខ្លាំង»៕