វ័យ ៤០ ឆ្នាំផ្លាយហើយ តារាស្រី ១០ ដួងនេះមិនចេះចាស់ សម្រស់នៅតែខ្ញង់ដូចក្មេងខ្ទង់ ២០ ឆ្នាំ
នៅក្នុងសង្គមសិល្បៈខ្មែរយើងបច្ចុប្បន្ន ហាក់មានការកត់សម្គាល់មិនត្រឹមតែទៅលើទេពកោសល្យផ្នែកសិល្បៈរបស់តារាប្រុសស្រីមួយចំនួននោះទេ តែមហាជនអ្នកគាំទ្រក៏នាំគ្នាចាប់អារម្មណ៍ទៅលើរូបសម្រស់របស់តារាចម្រៀង តារាសម្ដែង និង ពិធីការិនីខ្មែរយើងដែលមានរូបសម្ផស្សស្អាតលេចធ្លោខ្លាំង ខណៈអាយុរបស់ពួកគេត្រូវបានគេដឹងថាចូលដល់វ័យជាង ៤០ ឆ្នាំទៅហើយ។
ជាក់ស្ដែង បើក្រឡេកមកចាប់អារម្មណ៍ទៅលើតារាស្រីខ្មែរ ១០ ដួង ដែលមានវ័យ ៤០ ឆ្នាំផ្លាយទៅហើយ ប៉ុន្តែបើមើលទៅរូបសម្រស់វិញ គឺនៅតែក្មេងជាងវ័យស្អាតផូរផង់។ ក្នុងនោះ តារាស្រីសាច់ចាំទាំង ១០ ដួងនេះ បច្ចុប្បន្នតែងតែបញ្ចេញរូបភាពតុបតែងខ្លួនឡើងស្អាតខ្ញង់ៗយ៉ាងទាក់ទាញលើបណ្ដាញសង្គមជាបន្តបន្ទាប់។
១. យ៉ាន់ លីនដា អាយុ ៤០ ឆ្នាំ
២. ស៊ឹម សូលិកា អាយុ ៤២ ឆ្នាំ
៣. ចន ច័ន្ទលក្ខិណា អាយុ ៤៤ ឆ្នាំ
៤. កែវ ស្រីនាង អាយុ ៤២ ឆ្នាំ
៥. ស្រីអ៊ីត អាយុ ៤០ ឆ្នាំ
៦. គង់ សុជាតិ អាយុ ៤៧ ឆ្នាំ
៧. យុគ ចិន្តា អាយុ ៤៨ ឆ្នាំ
៨. លី ម៉ារីណា អាយុ ៤២ ឆ្នាំ
៩. ខាត់ សុឃីម អាយុ ៤៣ ឆ្នាំ
១០. កែវ នីសា អាយុ ៤០ ឆ្នាំ