អ្នកគាំទ្រភ្ញាក់ផ្អើល! Grace Chan តែងខ្លួនសាមញ្ញៗ ជិះរថភ្លើងក្រោមដីតែម្នាក់ឯង
កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតម្នាក់បានបង្ហោះរូបថតរបស់តារាសម្ដែងស្រី Grace Chan កំពុងឈររងចាំខ្សែរថភ្លើងក្រោមដីតែម្នាក់ឯង ដោយមិនឃើញមានស្វាមីរបស់នាងនៅក្បែរ។
ក្នុងនោះដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ឃើញថា Grace បានធ្វើខ្លួនសាមញ្ញៗហើយក្នុងដៃមានកាន់កាបូបក្រដាសមួយថង់ ហើយស្ពាយកាបូបក្រណាត់លើស្មា បន្ទាប់ពីបានឃើញតារាស្រីរូបនេះ ក្នុងសកម្មភាពសាមញ្ញ ខុសពីការបង្ហាញនៅលើបណ្តាញសង្គមរបស់នាងកន្លងមក អ្នកនិយមលេងក្នុងបណ្តាញសង្គម ក៏កើតមានការចម្លែកក្នុងចិត្តខ្លាំងផងដែរ។
ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនរបស់ Grace មានការងឿងឆ្ងល់នឹងគិតថានេះអាចជារូបថតដែលលួចថតច្រើនខែមកហើយ។ ប៉ុន្តែអ្វីដែលជាមូលហេតុដែលធ្វើឱ្យគេមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងខ្លាំងលើ Grace គឺនាងបានមកជិះរថភ្លើងក្រោមដី និង កាន់កាបូបតូចដែលមានតម្លៃថោក ហាក់ដូចជានាងធ្លាក់កូដអ៊ីចឹង៕