រដូវបុណ្យទាន! លី ម៉ារីណា និង គូស្នេហ៍រូបសង្ហា បណ្ដើរគ្នាទៅវត្តធ្វើបុណ្យដាក់បិណ្ឌយ៉ាងជ្រះថ្លា
មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង លី ម៉ារីណា កាន់តែបើកបង្ហាញពីទំនាក់ទំនងបេះដូងជាមួយគូស្នេហ៍ថ្មី ដោយចាប់តាំងពីតារាស្រីរូបនេះ បង្ហាញមុខគូស្នេហ៍នៅក្នុងថ្ងៃខួបកំណើតមក ឃើញថាអ្នកទាំងពីរតែងបណ្ដើរគ្នាទៅណាមកណាញឹកញាប់ខ្លាំងណាស់។
ស្នេហាដ៏ល្អូកល្អិនរបស់អ្នកនាង លី ម៉ារីណា និង គូស្នេហ៍ថ្មី ត្រូវបានមិត្តភក្ដិក្នុង និង ក្រៅរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រតារាសម្ដែងស្រីសាច់ចាំរូបនេះ នាំគ្នាអបអរសាទរដល់នាងយ៉ាងច្រើនព្រោងព្រាត ព្រោះមើលទៅអ្នកទាំងពីរ ពិតជាស័ក្ដិសមគ្នា ទាំងរូបសម្បត្តិ និង កិត្តិយស។
ដោយឡែក ថ្មីៗនេះ ចូលរដូវភ្ជុំបិណ្ឌ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដែលបានឃើញអ្នកនាង ម៉ារីណា និង គូស្នេហ៍ បណ្ដើរគ្នាទៅវត្តធ្វើបុណ្យដាក់បិណ្ឌជាមួយគ្នាយ៉ាងជ្រះថ្លា ក្នុងថ្ងៃបិណ្ឌទី ៧ វត្តបទុមវត្តី។ លើសពីនេះ មុនទៅវត្តដាក់បិណ្ឌ គូស្នេហ៍មួយគូនេះ ក៏មិនភ្លេចធ្វើបុណ្យជាមួយព្រះរស់នៅផ្ទះដែរ ដោយបានឃើញជូនបាយម្ហូបលោកឪពុកអ្នកម្ដាយបង្ហាញពីទឹកចិត្តកូនដ៏ប្រពៃផងដែរ៕