មិត្តល្អមិនចោលគ្នា! ថ្ងៃ Aff Taksaorn ជួបទុក្ខធំ មានតារាស្រីជាច្រើន នៅជួយខ្នះខ្នែងបុណ្យសពឪពុក
តាំងពីថ្ងៃប្រកាសមរណភាពឪពុកមក Aff Taksaorn នៅមិនទាន់ធ្វើចិត្តបានឡើយ តែនាងត្រូវតែរឹងមាំបន្តដើម្បីកូនស្រីម្នាក់ទៀត។ ចំពោះពិធីបុណ្យសពនេះដែរ មកទល់ពេលនេះ ៣ ថ្ងៃហើយ ក៏ជាពេលវេលាមួយដែល Aff Taksaorn លែងបានឃើញមុខឪពុកជារៀងរហូតដែរ។
ដោយឡែក នៅថ្ងៃដែល Aff Taksaorn មិនមានវត្តមានឪពុកនៅក្បែរ មានមហាជន មិត្តៗ និង សាច់ញាតិជាច្រើនបានចូលមកផ្តល់កម្លាំងចិត្តដល់នាង។ ក្នុងនោះ មិនត្រឹមតែមិត្តៗដែលនៅក្នុងទ្រនំជាមួយគ្នានោះទេ ដែលមានវត្តមាននៅថ្ងៃដែលនាងជួបទុក្ខ សូម្បីតែមិត្តៗនៅទ្រនំផ្សេងគ្នាក៏បង្ហាញមុខក្នុងថ្ងៃដ៏ក្រៀមក្រំមួយនេះដើម្បីលើកទឹកចិត្តដល់ Aff Taksaorn ដែរ។
តួយ៉ាង មិត្តសម្លាញ់របស់នាងមួយក្រុម ដែលតែងតែនៅក្បែរគ្នានៅពេលមានទុក្ខក៏បានមកចូលរួមដែរ មានទាំង Aum Patchrapa , Anne thongprasom , Aum Atichart និង ភរិយាផងដែរ ព្រមទាំងអ្នកសិល្បៈជាច្រើនដួងទៀត៕