Amanda ម្ចាស់មកុដ MUT 2020 បញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ទៅចាប់អាជីពពេញនិយមមួយនេះ
ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវកម្មវិធី Miss Universe Thailand តែបើយើងក្រឡេកទៅមើល កាលពីឆ្នាំ ២០២០ វិញនោះ បេក្ខភាពដែលទទួលបានមកុដនោះគឺ នាង Amanda Charlene ដែលជាអ្នកតំណាងឱ្យ Miss Universe Thailand 2020 ទៅប្រកួតនៅលើឆាកអរន្តជាតិ។
ម្ចាស់មកុដរូបនេះ ទទួលបានការស្រឡាញ់ និង គាំទ្រយ៉ាងច្រើន ដោយសារតែនាងជា បវរកញ្ញាមួយរូបដែលមានទាំងរូបសម្រស់ ភាពវៃឆ្លាត និង សម្ថតភាព។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់បេសកកម្មនៅលើឆាកអន្តរជាតិរួចមក Amanda បានចាប់យកឪកាសជាច្រើនក្នុងវិស័យសិល្បៈនៃប្រទេសថៃ។ ជាពិសេសនោះគឺបានក្លាយទៅជាតារាសម្ដែង នៅក្នុងរឿង Matalada របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ថែមទៀតផង។
ដោយឡែក កាលពីពេលថ្មីៗនេះ Amanda បានផ្ដល់បទសម្ភាស នៅក្នុងកម្មវិធីមួយរបស់ប៉ុស្ដិ៍លេខ ៣ ថៃថា ៖ «សម្រាប់កិច្ចកុងត្រាជាមួយ Miss Universe Thailand ត្រូវបានបញ្ចប់ហើយ»។ ក្នុងនោះផងដែរ នាងបានបញ្ជាក់ទៀតថា ៖ «ខ្លួនក៏បានចុះកិច្ចកុងត្រាជាមួយខាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃរួចរាល់ដែរ បន្ទាប់ពីបានចូលរួមសម្ដែងរឿងខាងលើរួចមក។ នាង បន្តទៀតថា ៖ «ត្រៀមខ្លួនរួចជាស្រេចសម្រាប់តំណែងតួឯកស្រីរួចដែរ ប្រសិនជាមានឱកាសពីអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍»។ ជាចុងក្រោយរូបនាងក៏បានអរគុណដល់ Miss Universe Thailand ដែលតែងតែផ្ដល់ឱកាសជាច្រើន ដល់រូបនាងនាពេលកន្លងមក៕