ថ្ងៃបូជាសពឪពុក! អតីតសង្សារ Aff មកចូលរួមជូនដំណើរ ហើយធ្វើរឿងដ៏កក់ក្តៅនេះដល់នាងទៀត
តាំងពីថ្ងៃប្រកាសមរណភាពឪពុកមក Aff Tasaorn នៅមិនទាន់ធ្វើចិត្តបានឡើយ តែនាងត្រូវតែរឹងមាំបន្តដើម្បីកូនស្រីម្នាក់ទៀត។ ចំពោះពិធីបុណ្យសពនេះដែរ មកទល់ពេលនេះ ៣ ថ្ងៃហើយ ហើក៏ជាពេលវេលាមួយដែល Aff Tasaorn លែងបានឃើញមុខឪពុកជារៀងរហូតដែរ។
ដោយឡែក នៅថ្ងៃដែល Aff Tasaorn មិនមានវត្តមានឪពុក មានមហាជន មិត្តៗ និង សាច់ញាតិជាច្រើនបានចូលមកផ្តល់កម្លាំងចិត្តដល់នាង។ ជាមួយគ្នានោះដែរ គេក៏បានឃើញមានវត្តមានអតីតសង្សារដំបូងរបស់នាង និង គ្រួសាររបស់គេមកចូលរួមពិធីបុណ្យ និង នៅក្បែរ Aff Tasaorn យ៉ាងកក់ក្តៅ ព្រមទាំងបង្ហោះសារលើកទឹកចិត្តដល់ Aff Tasaorn ថែមទៀតផង។
ក្រោយមហាជនឃើញរូបភាពនេះហើយ ពិតរំភើបចិត្តចំពោះ Aff Tasaorn ណាស់ ដែលមានមនុស្សល្អជាច្រើននៅក្បែរ និង ចាំផ្តល់កម្លាំងចិត្ត៕