ដាក់ឈុតអីក៏សម! ភឹម ស្រីនោ ជះសម្រស់ស្រស់ឆើតឆាយ ពេលស្លៀកឈុតប្រពៃណីវៀតណាមក្រហមច្រាល
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានចេញដំណើរទៅប្រកួតកម្មវិធី Miss Grand International នៅទីក្រុងហាណូយប្រទេសវៀតណាមហើយ។ ក្នុងការចេញដំណើរឡើងយន្តហោះឆ្ពោះទៅប្រកួតនេះ គេឃើញថាមានមហាជនអ្នកគាំទ្រជាច្រើនបានទៅជូនដំណើរ និង លើកទឹកចិត្តដល់កញ្ញា ភឹម ស្រីនោ។
មកដល់ពេលនេះ រយៈពេល ២ ថ្ងៃហើយ ដែលកញ្ញា ភឹម ស្រីនោ បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Grand International 2023 ដោយឃើញថាកញ្ញា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើដំណើរទស្សនកិច្ចរួមគ្នាទៅតាមរម្មណីយដ្ឋានផ្សេងៗនៅលើទឹកដីទីក្រុងហាណូយ ប្រទេសវៀតណាម។
បើក្រឡេកទៅចាប់អារម្មណ៍ការរៀបចំខ្លួនវិញ ឃើញថាបវរកញ្ញារូបនេះ បានត្រៀមខ្លួនយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតលេចធ្លោមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ។ តួយ៉ាង នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣ នេះ Miss Grand Cambodia បានស្លៀកនូវឈុតប្រពៃណីវៀតណាមពណ៌ក្រហមឆ្អិនឆ្អៅ យ៉ាងស្រស់ស្អាត បង្ហាញឱ្យឃើញពីភាពស្វាហាប់ សេចក្តីព្យាយាមដែលនាំឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការសរសើរជាខ្លាំង៕