(វីដេអូ) ប្រឡូកអាជីពមួយក្ឌាំង អាយដល លីម តិចម៉េង ចាយលុយញើសឈាមផ្ទាល់ខ្លួន ទិញផ្ទះថ្មីមួយយ៉ាងប្រណីត
មហាជនសុទ្ធសឹងតែជា្របហើយពីម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលរូបលោកពិតជាទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីមហាជនទូទាំងប្រទេស ដែលអាចនិយាយបានថាពេលនេះ លោកក្លាយជាតារាចម្រៀងពន្លកថ្មីក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រវិស័យចម្រៀងគ្រប់គ្នា។
ជាមួយនឹងប្រជាប្រិយភាពយ៉ាងខ្លាំងក្លាលើវិស័យសិល្បៈនេះ លីម តិចម៉េង កំពុងមានសន្ទុះទីផ្សារខ្លាំង មានការមមាញឹកនឹងការងារសឹងតែគ្មានថ្ងៃសម្រាក ដែលលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីធំៗជាច្រើនតាមបណ្ដាខេត្ត-ក្រុង និង ក្នុងកម្មវិធីផ្សេងៗទៀតដែលអញ្ជើញរូបលោកចូលរួមជាតារាចម្រៀងកិត្តិយស។
ដោយឡែក ស្របពេលកាន់តែល្បីឈ្មោះ ការងារកាន់តែមមាញឹកកាក់កបខ្លាំងលើវិថីនេះ និង រស់នៅជីវិតមួយយ៉ាងធូរធារចាយលុយញើសឈាមផ្ទាល់ខ្លួនទិញរបស់ទ្រព្យបន្តបន្ទាប់នោះ ថ្មីៗនេះ អាយដលតូច លីម តិចម៉េង ក៏បានធ្វើឱ្យមហាជនកាន់តែបង្ហាញការអបអរខ្លាំងចំពោះរូបលោក ខណៈឃើញលោកបង្ហោះស្វាគមន៍សមាជិកថ្មី ដែលជាផ្ទះវីឡាទោលមួយយ៉ាងស្អាតប្រណីត។ ក្នុងនោះដែរ ក៏បានឃើញលោកគ្រូភ្លេង THO MEET បង្ហោះវីដេអូបង្ហាញផ្ទះវីឡាទោលនោះភ្ជាប់ជាមួយសារអបអរចំពោះ លីម តិចម៉េង ថា ៖ «អបអរសាទរប្អូន លីម តិចម៉េង សូមសំណាងល្អសុខសប្បាយហេងៗ លីម តិចម៉េង Lim Tichmeng»។
ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងពន្លកថ្មី លីម តិចម៉េង កំពុងធ្វើការចែករំលែករូបភាពភ្ជាប់ជាមួយនឹងការអបអរសាទេចំពោះការស្វាគមន៍សមាជិកថ្មីនេះ និង ជូនពររូបលោកកាន់តែជោគជ័យលើដំណើរសិល្បៈនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖