ក្តៅគ្រុកៗ! Prang ចេញមុខទម្លាយខ្ទេច ក្រោយនៅតែឮពាក្យដៀលថាជាជនទី ៣ បំបែកស្នេហ៍ Jas និង Vill
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវស្នេហ៍រវាងតារាប្រុស Jes និង តារាស្រី Vill ដោយមកទល់ពេលនេះពួកគេបានបែកគ្នាដាច់ស្រាច់មកហើយ ហើយចំពោះរឿងបែកបាក់នេះដែរ មានមហាជនមិនតិចឡើយបានយល់ថាមកពីអ្នកទី ៣ ចូលមកពាក់ព័ន្ធ។
កន្លងមកគេសង្កេតឃើញថា រាល់ពេលមានបញ្ហា អតីតគូស្នេហ៍ទាំងពីរតែងព្យាយាមរកផ្លូវដោះស្រាយហើយ តែនៅមិនអាចបន្តទៅទៀតបាន។ លើសពីនេះទៅទៀតនោះ សម្រាប់រឿងជនទី ៣ វិញ គឺ Jes ធ្លាប់បញ្ជាក់ដែរថា ពុំមានពាក់ព័ន្ធទៅនឹងតារាស្រី Prang Kannarun ដូចដែលអ្វីអ្នកគាំទ្រចោទប្រកាន់ឡើយ ពោលគឺលោក និង Prang គ្រាន់តែជាមិត្តភក្តិ និង អ្នករួមការងារគ្នាប៉ុណ្ណោះ រាប់អានគ្នាធម្មតាមិនមានអ្វីលើសពីមិត្តភាពនោះទេ។ បើទោះបីជា Jes បកស្រាយបែបនេះក៏ដោយ តែសម្រាប់មហាជនវិញនៅតែចោទ Prang Kannarun ជាជនទី ៣ ដដែល។
ដោយឡែក ក្រោយ Jes ចេញមុខបកស្រាយខ្ទេចអស់ហើយនៅតែអ្នកគាំទ្រមិនជឿ ទីបំផុតនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីរូបស្រស់ Prang Kannarun ចេញមុខបកស្រាយម្តងថា ៖ «នាង និង Jes គ្មានទំនាក់ទំនងស្នេហានោះទេ ជាមិត្តរួមការងារដ៏ល្អជាមួយគ្នាតែប៉ុណ្ណោះ ហើយថ្ងៃនេះនាងក៏សប្បាយចិត្តដែរ ដែលបានចេញមុខមកនិយាយការពិត»៕