អ្នកគាំទ្រសរសើរ ភឹម ស្រីនោ ទៅដល់ឆាកអន្តរជាតិកាន់តែជឿជាក់ រៀបចំឈុតចូលរួមកម្មវិធីមួយៗសុទ្ធតែញាក់
កាលពីថ្ងៃ ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានចេញដំណើរទៅប្រទេសវៀតណាម ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International 2023។
មកដល់ពេលនេះ រយៈពេល ២ ថ្ងៃហើយ ដែលកញ្ញា ភឹម ស្រីនោ បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Grand International 2023 ដោយឃើញថាកញ្ញា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងនៅលើទឹកដីប្រទេសវៀតណាម។
ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះដែរ បវរកញ្ញាកម្ពុជា ភឹម ស្រីនោ កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពរបស់នាង ដែលបវរកញ្ញាមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗ ជាដើម។ លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍ការរៀបចំខ្លួនវិញ ឃើញថាបវរកញ្ញារូបនេះ បានត្រៀមខ្លួនយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតលេចធ្លោមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ៕