កក្រើកមិនខាន! Jessi វិលត្រលប់មកវិញ ត្រៀមចេញអាល់ប៊ុមថ្មីក្រោមផលិតកម្ម More Vision របស់ Jay Park
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងមួយបានបង្ហាញថា តារាចម្រៀងល្បី Jessi ជិតបញ្ចប់ការរៀបចំអាល់ប៊ុមថ្មីរបស់នាងហើយនាពេលខាងមុខនេះ ហើយក៏នឹងត្រៀមចេញឆាប់ៗនេះផងដែរ។
ការវិលត្រឡប់មកវិញរបស់ Jessi លើកនេះ នាងត្រូវបានគេដឹងថា បានចូលរួមជាមួយផលិតកម្មថ្មី ដែលជាផលិតកម្មរបស់តារាចម្រៀង Jay Park ឈ្មោះ MORE VISION ។ ម្ក្នុងការវិលត្រលប់នេះ គេបានបញ្ជាក់ដែរថា ៖ «Jessi នឹងត្រលប់មកវិញនៅចុងខែនេះ ចំពោះកាលបរិច្ឆេទនៅមិនទាន់ពិតប្រាកដនៅឡើយទេ ហើយសម្រាប់ការចេញអាល់ប៊ុមថ្មីវិញ គឺកំពុងស្ថិតនៅក្រោមការពិភាក្សា»។
បើគិតទៅ នេះជាការត្រលប់មកវិញលើកដំបូងរបស់ Jessi ហើយ ដែលស្ថិតនៅក្រោមផលិតកម្ម MORE VISION បន្ទាប់ពីបញ្ចាប់កុងត្រាជាមួយនឹងផលិតកម្ម P Nation កាលពីក្នុងខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។ គួរឱ្យដឹងដែរថា Jessi បានធ្វើការចុះហត្ថលេខាជាផ្លូវការរួចរាល់ជាមួយផលិតកម្មថ្មីរបស់ Jay Park គឺផលិតកម្ម MORE VISION ដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ៕