ខ្ជិលលាក់ទុកទៀត! ឆៃលី ដាឡែន លេងមួយចាស់ដៃទម្លាយចរិតក្រៅឆាក ម៉ាដូណា គ្មានទុកមុខឱ្យសោះ
ទំនាក់ទំនងរវាងតារាសម្ដែង ឆៃលី ដាឡែន និង ម៉ាដូណា អាចនិយាយបានថា អ្នកទាំងពីរគឺជាមិត្តល្អក្នុងសង្គមសិល្បៈ ដោយកន្លងមកពួកគេតែងបង្ហាញភាពស្និទ្ធស្នាលល្អូកល្អិន មិនធ្លាប់មានរឿងរកាំរកូសឡើយ។
ស្រឡាញ់រាប់អានគ្នាច្រើនឆ្នាំ អ្នកទាំងពីរក៏មានពេលវេលាសមល្មមនឹងស្គាល់ចិត្តថ្លើមគ្នា ស្គាល់ពីអត្តចរិតរបស់គ្នាខ្លះៗដែរ។ ជាក់ស្ដែងថ្មីៗនេះ អ្នកនាង ឆៃលី ដាឡែន បានធ្វើឱ្យមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីអ្នកនាង បង្ហោះសារទម្លាយពីអត្តចរិតពិតរបស់មិត្តល្អ ម៉ាដូណា។
ឆៃលី ដាឡែន រៀបរាប់ក្នុងអត្ថន័យលេងផង មែនផងថា ៖ «គាត់ជាមនុស្សល្អ ជាមិត្តល្អ ចិត្តគាត់ល្អណាស់ តែទាស់គាត់មាត់ឆ្កែតិច តែចិត្តល្អ ចូលចិត្តជួយគេ ជួយមិត្តភក្តិ ចេះចែករំលែក Madona Cutee អរគុណមិត្តតែងផ្តល់ការងារឱ្យគ្នារហូត»៕