(វីដេអូ) ឈិន ម៉ានិច្ច ទម្លាយទាំងទឹកភ្នែកពីបំណងចុងក្រោយឪពុកចំពោះនាង មុនលាចាកទៅគ្មានថ្ងៃត្រឡប់
គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលលោកឪពុកជាទីគោរពស្រឡាញ់របស់តារាចម្រៀងស្រី ឈិន ម៉ានិច្ច បានលាចាកទៅគ្មានថ្ងៃត្រឡប់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
ចំពោះមរណភាពរបស់លោកឪពុកជាទីគោរពស្រឡាញ់របស់តារាចម្រៀងស្រីរូបនេះ បានបន្សល់នូវទុក្ខសោកសង្រេងជាខ្លាំងចំពោះគ្រួសារ ជាពិសេសកញ្ញា ឈិន ម៉ានិច្ច ជាកូនស្រី ដែលជារឿយៗតែងបង្ហាញសេចក្ដីនឹករឭកជាខ្លាំងដល់លោកឪពុក។
យ៉ាងណាមិញ ក្រោយពីលោកឪពុកជាទីគោរពស្រឡាញ់បានលាចាកលោកជិត ១ ឆ្នាំ ឈិន ម៉ានិច្ច កាន់តែបង្ហាញសេចក្តីនឹករឭកខ្លាំង ដែលថ្មីៗកន្លងទៅនេះខណៈឡើងច្រៀងលើឆាកប្រគំតន្រ្តីមួយ កញ្ញាបានលើកយកបទចម្រៀង «លោកពុកកម្សត់» បកស្រាយទាំងរំជួលចិត្តបង្ហាញចិត្តនឹកអាល័យខ្លាំងចំពោះឪពុក។
លើសពីនេះ លើឆាកតន្រ្តីនោះ កញ្ញា ឈិន ម៉ានិច្ច និយាយរៀបរាប់ទាំងអួលដើមកហូរទឹកភ្នែករឭកអនុស្សាវរីយ៍ជាមួយលោកឪពុកជាស្រឡាញ់មុនលាចាក ដែលជាអ្នកជួយជ្រោមជ្រែងនាងក្នុងវិស័យចម្រៀងតាំងពីក្មេងៗមក ព្រមទាំងទម្លាយបំណងចុងក្រោយរបស់លោកឱពុកចំពោះនាង ដែលចង់ឃើញនាងមានគ្រួសារដ៏ល្អមួយ៕