ស្រឡាញ់គ្នាសុខៗ Jah Asiam និង គូស្នេហ៍ ប្រកាសបញ្ចប់ចំណងស្នេហ៍ ៧ ឆ្នាំយ៉ាងធូររលុង
កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនៅសុខៗ តារាចម្រៀងស្រីដ៏ល្បី Jah Asiam ចេញមកប្រកាសដំណឹងចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍លោក Jack Thanaphon ហើយបន្ទាប់ពីទាក់ទងគ្នាបាន ៧ ឆ្នាំ។
នេះបើតាមការឱ្យដឹងពីស្រីស្រស់ Jah បានឱ្យដឹងថាមូលហេតុនៃការចែកគ្នាគឺបញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ដែលព្យាយាមកែខៃមករហូតតែនៅពុំអាចទៅរួច។ ការចែកផ្លូវរបស់នាង និង គូស្នេហ៍គឺពុំមានជម្លោះអ្វីឡើយ បញ្ចប់ទៅដោយសន្តិវិធី ហើយក៏គ្មានជនទី ៣ ដែរ។
លើសពីនោះ តារាស្រី Jah បានឱ្យបន្ថែមថា ទោះបីចែកផ្លូវគ្នាមែន ក៏អ្នកទាំងពីរនៅតែរាប់អានគ្នាជាបងប្អូន និង ជួយគ្នាទៅវិញទៅមកដដែល។ សូម្បីតែជំនួញក៏នៅតែធ្វើរួមគ្នាដូចដើម រីឯអ្នកចាត់ការក៏តែមួយដែរ។ ចុងក្រោយនាង ពិតជាអរគុណចំពោះអ្នកគាំទ្រគ្រប់គ្នាដែលតែងផ្តល់កម្លាំងចិត្តឱ្យនាង និង អតីតសង្សារមករហូត៕