(វីដេអូ) ល្បីពេញ Tiktok! ម៉ារីម៉ា និង ស្វាមី ណាត់គ្នារាំកាច់ចង្កេះ បញ្ចេញក្បាច់យ៉ាងរស់រវើក
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម TikTok បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នូវវីដេអូក្បាច់រាំរបស់ប្តី-ប្រពន្ធតារាសម្ដែងហ្វីលីពីន Marian Rivera និង Dingdong Dantes ដែលបានបង្ហាញទេពកោសល្យ ក្នុងការបញ្ចេញក្បាច់រាំរបស់អ្នកទាំងពីរ។
សម្រាប់វីដេអូក្បាច់រាំដែលបានបង្ហោះនៅលើគណនី TikTok ផ្ទាល់របស់តារាស្រី Marian Rivera ដោយបានសរសេររៀបរាប់ថា៖ «ដៃគូមួយជីវិត រាំជាមួយគ្នាមួយជីវិត ទីបំផុតគាត់និយាយយល់ព្រមហើយ» ដែលនេះជាចំណងជើងនៅលើវីដេអូ TikTok និង Facebook របស់នាង។
ក្នុងនោះដែរ ក្រុមអ្នកគាំទ្ររបស់អ្នកទាំងពីរបានចូលមកសរសើរអ្នកទាំងពីរ ដែលបានបង្ហាញក្បាច់រាំយ៉ាងរស់រវើក ហើយក៏មានការស្នើសុំយ៉ាងច្រើនឱ្យអ្នកទាំងពីរ បង្កើតក្បាច់រាំបទ «Marimar» ឡើងវិញផងដែរ៕
ទស្សនាវីដេអូខាងក្រោមនេះ៖