មិនសូវមមាញឹកសិល្បៈដូចមុន តែកំពូលតារាប្រុស ៥ រូបនេះ បានបង្កើតគ្រួសារដ៏កក់ក្ដៅរស់នៅយ៉ាងមានក្ដីសុខ
ប្រិយមិត្តមួយចំនួនដែលនិយមតាមដានវិស័យចម្រៀងកូរ៉េ ឬ K-Pop ប្រាកដជាបានដឹងមកហើយថា តារា K-Pop ពួកគេមានច្បាប់ទម្លាប់តឹងតែងរឿងស្នេហាជាខ្លាំង កំឡុងពេលដែលពួកគេហ្វឹកហាត់ ឬ នៅពេលក្លាយជាតារាដំបូងៗ ព្រោះដើម្បីរក្សាប្រជាប្រិយភាពរបស់ពួកគេ។
ទោះជាមានភាពលំបាកក្នុងការមានស្នេហា តែជាក់ស្ដែងក៏មានតារាប្រុស រួមជាមួយនឹងតារាស្រីមួយចំនួនបានជម្នះឧបសគ្គទាំងនោះ ដោយពួកគេបានរៀបការ សាងគ្រួសារយ៉ាងមានក្ដីសុខ។ ថ្ងៃនេះផ្ទាល់ «ប្រជាប្រិយ» នឹងលើកយកកំពូលតារាប្រុស ៥ រូប ដែលបានបង្កើតគ្រួសារដ៏កក់ក្ដៅរស់នៅយ៉ាងមានក្ដីសុខសុភមង្គល ទោះមិនសូវមមាញឹកនឹងសិល្បៈដូចមុនក្ដី ៖
១. Taeyang សមាជិក BIGBANG
តារាជើងចាស់ Taeyang សមាជិកក្រុម BIGBANG បានរៀបការជាមួយតារាសម្តែង Min Hyo Rin ក្នុងឆ្នាំ ២០១៨ ហើយសព្វថ្ងៃនេះ ពួកគេទាំងពីរទទួលបានកូនប្រុសមួយជាចំណងដៃ។
២. Chansung សមាជិកក្រុម 2PM
Chansung បានប្រកាសរៀបការជាមួយនឹងនារីម្នាក់ដែលមិនមែនជាអ្នកសិល្បៈកាលពីឆ្នាំ ២០២១ មួយឆ្នាំបន្ទាប់រូបគេក៏ប្រកាសពីកំណើតកូនដំបូងរបស់ខ្លួន។
៣. Bobby អតីតសមាជិក iKON
Bobby ក៏មិនខុសពី Chansung ផងដែរ ដោយរូបគេបានប្រកាសរៀបការកាលពីឆ្នាំ ២០២១ ផងដែរ ជាមួយនឹងអ្នកមិនមែនសិល្បៈ ហើយមិនបានប៉ុន្មានក៏សម្រាលបានបុត្រមួយជាចំណងដៃ។
៤. Minhwan សមាជិក FTISLAND
Minhwan បានរៀបការជាមួយនឹង Kim Yul Hee ជាតារាចម្រៀងអតីតសមាជិកក្រុម LABOUM ក្នុងឆ្នាំ ២០១៨ ហើយសព្វថ្ងៃនេះ ពួកគេទាំងពីរទទួលបានកូនប្រុសម្នាក់ និង កូនស្រី ២ នាក់ជាចំណងដៃ។
៥. Chen ក្រុម EXO
Chen បានប្រកាសចុះអីតាស៊ីវិលរៀបការនៅឆ្នាំ ២០២១ ជាមួយអ្នកមិនមែនក្នុងសិល្បៈ រហូតមកដល់ឥឡូវនេះ ពួកគេទទួលបានកូន ២ នាក់ជាចំណងដៃ៕