តារាស្រី Aff Taksaorn បាត់បង់ឪពុកជាទីស្រឡាញ់ ដោយសារជំងឺមហារីក
ធ្លាប់តែលេចមុខក្នុងពិធីករមិនដែលបាត់មុខ និង ធ្វើឱ្យមហាជនបានញញឹមតាមដានរាល់សកម្មភាពការងាររបស់នាង ស្រាប់តែនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ នេះ តារាស្រី Aff Taksaorn បានជួបទុក្ខធំមួយនៅក្នុងគ្រួសារ ពោលគឺ នាងបានបាត់បង់ឪពុកជាទីស្រឡាញ់របស់នាងគ្មានថ្ងៃត្រឡប់។
ចំពោះការបាត់បង់ដ៏ធំធេងនេះដែរ បើតាមសារព័ត៌មានក្នុងស្រុកថៃបានផ្សាយថា ឪពុកជាទីស្រឡាញ់របស់ Aff Taksaorn បានបាត់បង់ដោយសារតែជំងឺមហាជនរីក ដោយ Aff Taksaorn បានសំងំព្យាបាលជំងឺឪពុកយូរណាស់មកហើយ គ្រាន់តែនាងមិនបង្ហោះបង្ហើបឱ្យមហាជនបានដឹង និង ព្រួយបារម្ភតែប៉ុណ្ណោះ។
ដោយឡែក បើងាកទៅមើលក្រុមការងាររបស់ Aff Taksaorn គ្រាន់តែទទួលបានដំណឹងនេះភ្លាម ឃើញថា ម្នាក់ៗបានបង្ហោះសាររំលែកទុក្ខ ក៏ដូចជាផ្តល់កម្លាំងចិត្តដល់តារាស្រី Aff Taksaorn ព្រោងព្រាត៕