មិនទាន់ស្ងាត់ទេ! Vill និង Jes បង្ហោះសារបន្តកន្ទុយគ្នា ហាក់ដូចកំពុងថែមប្រេងលើភ្លើង
សម្រាប់សាច់រឿងស្នេហ៍ ៥ ឆ្នាំរបស់តារាស្រីរូបស្រស់ Vill Wannarot និង Jes Jespipat បានឈានដល់ទីបញ្ចប់ទៅហើយ សល់ត្រឹមអនុស្សាវរីយ៍តែប៉ុណ្ណោះ ក្រោយគូស្នេហ៍មួយគូនេះប្រកាសថា បែកគ្នាមិនអាចរស់នៅជាមួយគ្នាបាន ពោលគឺ មិនចុះសម្រុងនឹងគ្នា។
ជុំវិញរឿងរ៉ាវបែកនេះដែរ មហាជនហាក់សង្កត់ធ្ងន់ទៅលើតារាប្រុស Jes Jespipat តែម្តង ក្រោយឃើញសកម្មភាពរបស់លោកស្និទ្ធស្នាលជាមួយតារាស្រី Prang ដោយម្នាក់ៗសង្ស័យថា លោកបែកគ្នាជាមួយ Vill Wannarot ដោយសារ Prang។
លើសពីនេះទៅទៀតនោះ ខណៈមហាជនកំពុងតែសង្ស័យ ថ្មីៗនេះអតីតគូស្នេហ៍ទាំងពីរកាន់តែធ្វើឱ្យមហាជនតាមដានសឹងមិនហ៊ានដកដង្ហើមទៀតហើយ ក្រោយឃើញ Vill Wannarot បង្ហោះសារមួយ ទន្ទឹមនឹង Jes Jespipat បង្ហោះរូបស្វីតជាមួយ Prang។
ខណៈ Jes Jespipat បង្ហោះរូបភាពគូជាមួយ Prang ស្រាប់តែ Vill បង្ហោះសារថា ៖ «ស្ងាត់ ទុកឱ្យកម្មពៀរជាអ្នកចាត់ការចុះ»។ ហាក់ដូចជាចៃដន្យ ក្រោយ Vill បង្ហោះបែបនេះភ្លាម Jes Jespipat ស្រាប់តែបង្ហោះដែរថា ៖ «កំហុសធ្ងន់បំផុតពេលដែលយើងកុហកខ្លួនឯង»។ ក្រោយមកមិនយូរប៉ុន្មាន Vill បានបន្តបង្ហោះហាក់ដូចជាមានអត្ថន័យឆ្លើយឆ្លងនឹងអតីតសង្សារថា ៖ «ប្រសិនបើអ្នកមិនអាចនិយាយអ្វីល្អបានទេ បិទមាត់ទៅ»៕