ខួបកំណើតឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា នាងពិតជាសំណាង ព្រោះមានមនុស្សសំខាន់ចាំគាំទ្រ
នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ មហាជនអ្នកគាំទ្រ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមជូនពរដល់កញ្ញាជាច្រើនក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ២៤ ឆ្នាំ។
ក្នុងឆ្នាំនេះ តារាស្រីស្រស់សោភា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការជូនពរពីសំណាក់មហាជនជាច្រើន ព្រមទាំងទទួលបានកាដូពីអ្នកគាំទ្រ និង មិត្តភក្តិទៀតផង។
ងាកទៅកាន់សាម៉ីខ្លួនឯនោះវិញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ ត្រូវជាថ្ងៃកំណើតភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារទាំងយប់ និង រៀបរាប់ថា នាងទទួលបានកាដូក្តីស្រឡាញ់ពីប្រជាជនកម្ពុជា និង អ្នកគាំទ្ររបស់នាង។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា៖ «រីករាយថ្ងៃកំណើតខ្លួនឯង សូមជូនពរឱ្យខ្លួនឯងមានសុខភាពល្អ មានស្នាមញញឹមទ្វេដង ជីវិតពោរពេញដោយភាពរីករាយ ទៅណាមកណាជួបតែមនុស្សល្អៗ និង សម្រេចនូវគោលដៅបន្តបន្ទាប់នាពេលខាងមុខនេះ។ តើអ្វីជាកាដូពិសេសទៅណ៎? ចម្លើយនោះ គឺកាដូក្តីស្រឡាញ់ ដែលទទួលបានពីប្រជាជនកម្ពុជា និង បណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់! ចង់ប្រាប់ថាជីវិតមួយនេះ ពិតជាសំណាងណាស់ ដែលមានវត្តមានរបស់អ្នក។ អរគុណសម្រាប់នំខេក កាដូ ការ Suprise ដែលបានមកពីគ្រប់ Group ទាំងអស់! ចង់ប្រាប់ថាចូលចិត្ត ហើយស្រឡាញ់ខ្លាំងៗ»៕