ស្រាយចម្ងល់អ្នកគាំទ្រ! Amber ទម្លាយខ្ទេចពីមូលហេតុកាត់សក់ខ្លីដូចក្មេងប្រុស
កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង Amber អតីតសមាជិកក្រុម f(x) បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធី Taste of China ឆ្លៀតក្នុងឱកាសនោះដែរ តារាស្រីរូបនេះក៏បានបកស្រាយពីភាពខុសប្លែករបស់នាង ដែលចូលចិត្តតែងខ្លួនដូចជា Tomboy រហូតដល់មហាជនជាច្រើនមើលច្រឡំថានាងគឺជាមនុស្សប្រុស។
យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ ក៏បាននិយាយក្នុងបទសម្ភាសថា កន្លងមកនាងក៏ធ្លាប់តែងខ្លួនស្លៀកពាក់ឈុតមនុស្សស្រី ថែមទាំងទុកសក់វែងផងដែរ ប៉ុន្តែដោយសារតែនាងលេងកីឡាជាប្រចាំ ទើបសម្រេចចិត្តកាត់សក់ខ្លី ដើម្បីឱ្យមានភាពងាយស្រួលក្នុងការហ្វឹកហាត់។
ជាមួយគ្នានោះដែរ ក្នុងបទសម្ភាសចុងក្រោយ Amber ក៏បានបញ្ជាក់ដែរថា ៖ «ទោះបីមានមនុស្សជាច្រើនមើលមកខ្ញុំថាដូចជាក្មេងប្រុសក៏ដោយ ប៉ុន្តែខ្ញុំនៅតែមើលឃើញខ្លួនឯងជាក្មេងស្រីដដែល»។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ Amber បានចូលសមាជិកក្រុម f(x) ដោយបង្ហាញខ្លួនលើកដំបូងក្នុងវិស័យកម្សាន្ត K-Pop។ ក្រោយពីរំសាយក្រុម នាងក៏បានត្រឡប់មកកាន់ប្រទេសចិនវិញ ដើម្បីបន្តអាជីពរបស់នាង ហើយក្នុងឆ្នាំ ២០២៣ នេះ តារាស្រីរូបនេះបានកំពុងមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីលេចមុខក្នុងកម្មវិធី «Cheng feng ឆ្នាំ២០២៣»៕