(វីដេអូ) អ្នកគាំទ្រកាន់តែសង្ស័យពីទំនាក់ទំនង រ៉ាប៊ី និង Nich Taylor ស្និទ្ធដូចសង្សារ ពេលឃើញសកម្មភាពខ្លីៗនេះ
និយាយចំពោះទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង លោក Nick Taylor ត្រូវបានគេចាប់អារម្មណ៍តាំងពីកីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិកប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរូបនេះ បានលេចមុខសម្ដែងនៅក្នុង MV របស់ រ៉ាប៊ី ដែលផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។
ម្យ៉ាងវិញទៀត មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាល ទាំងក្នុងពេលរួមការងារជាមួយគ្នា និង កន្លែងផ្សេងៗជាមួយគ្នា ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ស្របពេលមហាជនកំពុងចាប់អារម្មណ៍ចំពោះប្រុសសង្ហាស្រីស្អាតមួយគូនេះដែរ កន្លងទៅក៏បានឃើញសកម្មភាព រ៉ាប៊ី និង Nick Taylor ថត Pre-Wedding ឱ្យសំអាងការមួយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែម មើលទៅស្រស់ស្អាតខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតថាអ្នកទាំងពីរស្រស់ស្អាតស័ក្តិសមគ្នាដូចកូនកំលោះក្រមុំត្រៀមរៀបការពិតៗអ៊ីចឹង។
ដោយឡែក ថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី រ៉ាប៊ី និង លោក Nich Taylor កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍រំភើបជំនួស ព្រមទាំងបានដាក់ការសង្ស័យចំពោះទំនាក់ទំនងអ្នកទាំងពីរ ដែលស្និទ្ធស្នាលខ្លាំងប្រៀបដូចគូសង្សារ ខណៈបានឃើញវីដេអូខ្លីៗក្នុងថ្ងៃឡើងផ្ទះថ្មីរបស់កញ្ញា រ៉ាប៊ី ដោយគ្រប់សកម្មភាពឃើញកីឡាកររូបនេះនៅកៀកក្បែរនាង និង ថតរូបភាពជាគូជាមួយភ្ញៀវហាក់បង្ហាញឱ្យឃើញថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេសនឹងគ្នា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖