គ្រាន់តែប្រពន្ធចេញក្រៅមួយភ្លែតសោះ Mark លេងមួយក្បាច់ ទាក់ចិត្តប្រពន្ធឱ្យត្រឡប់មកផ្ទះវិញបាត់
កន្លះខែហើយ ដែលតារាស្រីរូបស្រស់ Kimberly និង ស្វាមីរូបសង្ហា Mark Prin បានផ្តាច់ចំណងគូស្នេហ៍ក្លាយជាស្វាមីភរិយាពេញសិទ្ធិនោះ។ អ្វីដែលពិសេស បើទោះបីជាពេលនេះទិដ្ឋភាពថ្ងៃមង្គលរបស់អ្នកទាំងពីរនៅដិតដាមក្នុងកែវភ្នែករបស់មហាជននៅឡើយក៏ដោយ តែអ្នកគាំទ្រក៏នៅតែចង់ឃើញរូបភាពថ្មីៗស្វាមីភរិយាមួយគូនេះជាបន្តបន្ទាប់ទៀតដែរ ក្រោយរៀបការរួច។
ទន្ទឹមនឹងអ្វីដែលមហាជនទទូចចង់ឃើញក្រៅពីរូបភាពរៀបការនោះ ឃើញថា គូស្វាមីមួយគូនេះចាប់ផ្តើមបង្ហាញរូបភាពស្វីតក្រោយរៀបការបណ្តើរៗ ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនហើយ។ តួយ៉ាង គ្រាន់តែភរិយាចេញទៅក្រៅសោះ Mark បង្ហាញសកម្មភាពផ្អែមល្ហែម ហួងហែងភ្លាម ដោយទិញទុរេនហើយបង្ហោះថា ៖ «ត្រឡប់មកផ្ទះបាននៅ»។
គ្រាន់តែឃើញស្វាមីបណ្តូលចិត្តបង្ហោះរូបភាពបែបនេះភ្លាមធ្វើឱ្យ Kimberly នៅមិនសុខឆ្លើយតបភ្លាមថា ៖ «អូខេទៅវិញហើយ» ដែលការឆ្លើយឆ្លងមួយនេះ ធ្វើឱ្យអ្នកគាំទ្រឃើញហើយលួចញញឹម និង អៀនជំនួស្វាមីភរិយាថ្មីថ្មោងមួយគូនេះណាស់៕