ញាក់! បំណាច់បានទៅលេងម្ដង ដាដាវ ពួយស្លៀកប៊ីគីនីថតលើភ្នំទឹកកក អត់ខ្ចីរងាសោះ
កាលពីថ្មីៗកន្លងទៅ តារាស្រីវ័យក្មេងមានប្រជាប្រិយភាព កញ្ញា ដាដាវ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបើកភ្នែកធំៗ ពីការដើរកម្សាន្តនៅឯប្រទេសជប៉ុនរបស់នាង ជាពិសេស គឺការបង្ហាញភាពទាក់ទាញនៅលើព្រិលទឹកកកយ៉ាងត្រជាក់ ដែលមានសីតុណ្ហភាព -១០ អង្សា។
ពិតណាស់ កន្លងទៅ ដាដាវ ក៏ធ្លាប់ធ្វើឱ្យមហាជនចាប់អារម្មណ៍មើលមិនព្រិចភ្នែកម្ដងហើយ ពីទិដ្ឋភាពលើព្រិលទឹកកក មានសីតុណ្ហភាពត្រជាក់ខ្លាំងដល់ទៅ -១០ អង្សា តែតារាស្រីរាងតូចច្រឡឹង ចង្កេះមួយក្តាប់ ដាដាវ បែរជាជ្រើសរើសស្លៀកនូវឈុតដ៏សិចស៊ីពណ៌សមួយនៅលើព្រិលទឹកកក ដែលកញ្ញាបានស្លៀកនោះ គឺពិតជាស័ក្តិសម និង ទាក់ភ្នែកអ្នកមើលឱ្យមិនសរសើរមិនបានឡើយពីរូបរាង សម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីវ័យក្មេងរូបនេះ។
ដោយឡែក ថ្មីៗនេះ ដាដាវ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងថែមទៀត ខណៈបានឃើញស្រីស្រស់រូបនេះ បញ្ចេញរូបភាពថ្មីប៉ុន្មានសន្លឹកទៀតលើទឹកដីប្រទេសជប៉ុនដដែល ដោយរូបភាពលើកនេះជាឈុតប៊ីគីនីតែម្ដង ពណ៌ខ្មៅបញ្ចេញសាច់ជាងមុនទៀត ជាមួយនឹងរាងដ៏ស្រឡូនតូចច្រឡឹងរបស់នាងលើភ្នំទឹកកកយ៉ាងរំភើយ៕