ទោះមានឈាមជ័រកាត់ថៃ តែតារាស្រី ណា សាឌី ប្រកាសឈរលើភាពត្រឹមត្រូវ ជុំវិញរឿងប្រាសាទអង្គរវត្ត
ជាការពិតណាស់ រយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការប្រតិកម្មជាថ្មី ពាក់ព័ន្ធនឹងសំណង់ប្រាសាទសីហនគរ នៅឯប្រទេសថៃ ដែលបានសាងសង់ហាក់ស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ ក្នុងនោះដែរ មានទាំងមហាជន និង សិល្បករ សិល្បការិនី ក៏បានចេញមកប្រតិកម្មពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើជាបន្តបន្ទាប់ទៀតផង។
ងាកទៅកាន់ ពិធីការិនី ណា សាឌី ក៏មិននៅស្ងៀមដែរ ដោយកាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាស្រីរូបនេះក៏បានចេញមកបង្ហោះសារ និង រូបភាពអមនឹងប្រាសាទអង្គរវត្តនៅលើគណនីហ្វេសប៊ុកថា ៖ «មរតកដ៏កម្សត់អើយ! អ្នកជួបរឿងច្រើនពេកហើយ។ ទោះបីខ្ញុំជាកូនកាត់ខ្មែរ-ថៃក៏ពិតមែន ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវ និង យុត្តិធម៌តែប៉ុណ្ណោះ»។
ជាការពិត បើទោះជាមានឈាមជ័រកូនកាត់ខ្មែរ-ថៃ ក៏ពិតមែន តែបច្ចុប្បន្នកញ្ញា ណា សាឌី រស់នៅលើទឹកដីកម្ពុជា និង រមែងលើកតម្កើងវប្បធម៌ អរិយធម៌របស់កម្ពុជាជានិច្ច៕