Nam Joo Hyuk បង្ហាញខ្លួនក្នុងក្បួនយោធាជះភាពសង្ហា អ្នកគាំទ្រច្រឡំស្មានតែថតកុន
បន្ទាប់ពីតារាសម្ដែងប្រុសសង្ហា Nam Joo Hyuk បានចូលបម្រើយោធាជូនជាតិមាតុភូមិក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ ២០២៣ សង្កេតឃើញថារាល់សកម្មភាពក្នុងជួរយោធារបស់លោក ត្រូវបានទទួលការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រជាខ្លាំង។
ជាក់ស្ដែងថ្មីៗនេះ ក៏បានវត្តមានរបស់តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ក្នុងក្បួនអមដំណើររបស់ថ្នាក់ជាន់ខ្ពស់ក្នុងប្រទេស ស្លៀកក្នុងឈុតឯកសណ្ឋានយោធាតាមតួនាទីរបស់លោកនៅក្នុងជួរកងទ័ព រហូតធ្វើឱ្យអ្នកគាំទ្រគិតថាលោកថតរឿងភាគថ្មីទៀតផង។
គួរឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ននេះ Nam Joo Hyuk បានបន្តភារកិច្ចយោធាជាមួយនឹងអង្គភាពកងកម្លាំងពិសេស ដោយលោកបានជ្រើសរើសតំណែងជាមេបញ្ជាការក្រុម បន្ទាប់ពីទទួលការហ្វឹកហ្វឺនយោធាមូលដ្ឋានចំនួនប្រាំសប្តាហ៍៕