ខ្ញីចាស់កាន់តែហឹរ! មេម៉ាយសាច់ចាំ Song Hye Kyo ចូលវ័យ ៤២ ឆ្នាំហើយ នៅតែធ្វើឱ្យអ្នកគាំទ្រញ័របេះដូងព្រាត
ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញខ្លួនក្នុងនាមជាតារាថតផ្សព្វផ្សាយឱ្យម៉ាកសម្លៀកបំពាក់ដ៏ល្បីមួយ ដោយមើលទៅនាងនៅពេលនេះ ពិតជាខុសប្លែកខ្លាំងជាងពីមុន ជាពិសេសរូបរាង និង សម្រស់របស់នាងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាខ្លាំង។
ទោះជាយ៉ាងណា ការលេចមុខរបស់ Song Hye Kyo គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំង បន្ទាប់ពីនាងបានលេងនូវស្ទីលតែងខ្លួន ផ្លាស់ប្តូរម៉ូដ និង តុនតែងខ្លួនបែបនារីអភិជនសម័យថ្មី បង្អួតសម្រស់ដ៏ទាក់ទាញក្នុងវ័យ ៤២ ឆ្នាំ។
ពិតណាស់ ការផ្លាស់ប្តូររបស់ Song Hye Kyo លើកនេះ គឺទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្ររបស់នាង ដោយម្នាក់ៗបាននិយាយថា បន្ទាប់ពីនាងបានប្រើជីវិតនៅលីវម្ដងទៀត ក្រោយឆ្លងកាត់ការបែកចំណងអាពាហ៍ពិពាហ៍ បច្ចុប្បន្ននាងបានផ្តោតសំខាន់លើសម្រស់ និង អាជីពសិល្បៈប៉ុណ្ណោះ៕