ចំប៉ី ខ្មៅ ទៅដល់ទីតាំងសំណង់ប្រាសាទរបស់ថៃ ដែលគេកំពុងល្បីថា ស្រដៀងប្រាសាទអង្គរវត្តខ្មែរ
ខណៈនេះរឿងរ៉ាវប្រាសាទថៃ ឈ្មោះ សីហនគរ ដែលស្ថិតក្នុងវត្តភូម៉ានហ្វា កំពុងក្លាយជាប្រធានបទមួយដ៏ក្តៅគគុកលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ក្រោយគេសង្កេតឃើញថា ប្លង់នៃប្រាសាទហាក់ស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែកទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីអន្តរាគមន៍ និង បកស្រាយថា តើរឿងប្រាសាទនេះពិតឬយ៉ាងណា តែមកទល់ពេលនេះហាក់មិនទាន់ឃើញមានការឆ្លើយតបជាក់លាក់ណាមួយឡើយ ដែលនេះបានធ្វើឱ្យមហាជនជាច្រើននាំគ្នាបង្ហោះបញ្ចេញមតិទៅតាមការយល់ឃើញរៀងៗខ្លួន។
ងាកទៅមើល ចំប៉ី ខ្មៅ ដែលជាអ្នកលេងបណ្ដាញសង្គមម្នាក់ ស្របពេលផ្ទុះល្បីរឿងការចែករំលែកវប្បធម៌បានចេញមកមានយោបល់ និង បង្ហោះរូបដែលបានចុះដល់ទីតាំងប្រាសាទ សីហនគរ ថា ៖ «បង Nob Dane SamAngkar បានសួរខ្ញុំថា មានអារម្មណ៍យ៉ាងណា ពេលអូនទៅទីនោះផ្ទាល់បានឃើញ គេសាងសង់អង្គរដូចរបស់ដូនតា យើង? ខ្ញុំ ៖ អារម្មណ៍ នោះគឺ ដូច មនុស្សដែលយើងស្រឡាញ់ទៅរៀបការក្រាបផ្ទឹមជាមួយអ្នកផ្សេង ដែលយើងបានត្រឹមតែឈរមើល មិនអាចធ្វើអ្វីបាន»៕