ក្តៅគគុក! Rain កំពុងរងរឿងអាស្រូវ ត្រូវគេចោទប្រកាន់ពីបទក្លែងបន្លំអចលនទ្រព្យ
កាលពីពេលថ្មីៗនេះ បើតាមការទម្លាយតាមរយៈគណនី YouTube មួយដែលជាអ្នកឯកទេសខាងសារព័ត៌មាននៅកូរ៉េ បានបង្ហោះព័ត៌មានទាក់ទងនឹងស្វាមីរបស់តារាសម្ដែងស្រី Kim Tae Hee គឺ លោក Bi Rain ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំអចលនទ្រព្យតម្លៃ ៦.៣ លានដុល្លារ។
ក្នុងនោះដែរ បុគ្គលនេះបានអះអាងថាបានធ្វើកិច្ចព្រមព្រៀងទិញ-លក់ជាមួយនឹងលោក Rain ដើម្បីទិញអាគារមួយនៅក្នុងតំបន់ Itaewon ទីក្រុងសេអ៊ូល។ លើលពីនេះ គេថែមនិយាយទៀតថា អាគារពិតប្រាកដដែលពួកគេទទួលបានបន្ទាប់ពីចុះកិច្ចសន្យានោះ គឺខុសគ្នាទាំងស្រុងពីព័ត៌មានដែល Rain ផ្តល់កន្លងមក។
យ៉ាងណាមិញ បន្ទាប់ពីព័ត៌មាននេះត្រូវបានគេបង្ហោះចែកចាយពេញនៅលើអ៊ីនធឺណេត ខាងក្រុមហ៊ុនរបស់ Rain ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការថា ព័ត៌មានដែលបុគ្គលនេះបានផ្តល់ឱ្យគឺមិនពិតទាំងស្រុង ដោយបំភ្លឺថា៖ «ដោយសារតែអ្នកលក់ជាតារាលំដាប់ប្រទេសល្បីឈ្មោះម្នាក់ ការបញ្ចេញព័ត៌មានបំពុលនេះឡើងគឺមិនមានអ្វីក្រៅពីការបង្កាច់បង្ខូចនោះទេ»។
ជាមួយគ្នានោះដែរ ភាគីរបស់ Rain ក៏បានបង្ហាញទៀតថា ការទិញ និង លក់អចលនទ្រព្យតម្លៃរាប់ពាន់លានវ៉ុននោះ គឺឯកសាររបស់ភាគីទាំងពីរមិនសមហេតុផលនោះទេ៕